ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកអាណត្តិទី៣ និងអភិបាល នៃគណៈអភិបាលស្រុករលាប្អៀរ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង
Fri,21 June 2019 (Time 04:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 575នាក់)


ខេត្តកំពង់ឆ្នាំង៖នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុក អាណត្តិទី៣ និងអភិបាលនៃគណៈអភិបាលស្រុករលាប្អៀរ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកលោកស្រីក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុករលាប្អៀរ ប្រធានអង្គភាពជុំវិញស្រុក លោក លោកស្រី មេឃុំ ទាំង១៣ក្នុងស្រុកសរុបចំនួន១៧៥នាក់។

លោកស្រីអភិបាលរងស្រុកបានអានរបាយការណ៍ស្វាគមន៍ដោយគូសបញ្ជាក់ថាៈក្នុងរយៈ៥ឆ្នាំគណៈអភិបាលស្រុកបានសហការល្អជាមួយក្រុមប្រឹក្សាដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ទទួលបាននូវសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាពិសេសចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗនិង លុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួន ដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អ។

ជាមួយគ្នានោះដែរ លោក យ៉ង់ វណ្ណា នាយកទីចាត់ការធនធានមនុស្សរដ្ឋបាលខេត្តកំពង់ឆ្នាំងបានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ត្រូវបានប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ស្រុករលាប្អៀរអាណត្តិទី៣ មានចំនួន២១នាក់ក្នុនោះស្រីចំនួន៦រូប ដែលមានលោក សោម វឺន ជាប្រធាន និងប្រកាសតែងតាំងលោក យ៉ង់ សៅវុឌ្ឍី ជាអភិបាល នៃគណៈអភិបាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក សោម វឺន និងលោក យ៉ង់ សៅវុឌ្ឍី ប្រធានក្រុមប្រឹក្សាស្រុក និងអភិបាលស្រុកទើបតែប្រកាសចូលកាន់តំណែង និងតែងតាំងថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តថា ខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីផលប្រយោជន៍ប្រជាជន នឹងប្តេជ្ញា គោរពច្បាប់ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ប្តេជ្ញា ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
ប្តេជ្ញា អនុវត្តអោយបានតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ប្តេជ្ញា បំពេញភារកិច្ចដោយអនុលោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់។
ប្តេជ្ញា ចូលរួមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។

ឯកឧត្តមឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម បានថ្លែងនូវការអបអរសាទរ និងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុករលាប្អៀរ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត សហការជាមួយអភិបាល នៃគណៈអភិបាលស្រុក ដើម្បីដឹកនាំស្រុករលាប្អៀរ ឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត ត្រូវតែខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព យុត្តិធម៌។

ឯកឧត្តមឈួរ ច័ន្ទឌឿន បានថ្លែងបន្តថាៈការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ក្នុងស្រុកដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5913 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97456 នាក់
ខែនេះ :
550572 នាក់
3 ខែនេះ :
1116416 នាក់
សរុប :
17818976 នាក់