ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង អញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ជូនដល់គ្រួសារចាស់ជរា ជនទីទល័ក្រ ជនពិការ អ្នកផ្ទុកមេរោគអេដស៍ និង កុមារកំព្រា នៅតាមបណ្តាឃុំនានាក្នុងស្រុកស្វាយជ្រំ
Fri,21 June 2019 (Time 02:39 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 567នាក់)


ខេត្តស្វាយរៀង:នាព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារចាស់ជរា ជនទីទល័ក្រ ជនពិការ អ្នកផ្ទុកមេរោគអេដស៍ និង កុមារកំព្រា នៅតាមបណ្តាឃុំនានាក្នុងស្រុកស្វាយជ្រំសរុបចំនួន២៥២គ្រួសារ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយក នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងកងកម្លាំងទាំងបី លោកអភិបាលស្រុកស្វាយជ្រំស្ដីទី ក្រុមប្រឹក្សាស្រុក លោកមេឃុំ ព្រមទាំងលោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច លោកតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

ជាមួយនេះ ឯកឧត្ដម បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរដែនដីពាក់ព័ន្ធ ក្រុមការងារយុវជន ស.ស.យ.ក ស្រុក និងកងកម្លាំងនៅមូលដ្ឋានទាំងអស់ ដែលតែងតែជួយអន្តរាគមន៍សង្គ្រោះ ប្រជាពលរដ្ឋនាពេលកន្លងមកបានទាន់ពេលវេលា ក្នុងនោះមានការជួយសាងសង់ផ្ទះ ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ជាដើម ។

ទន្ទឹមនេះ ឯកឧត្ដមក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរសព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗ កុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព ត្រូវបង្ការកាពារការឆ្លងជំងឺគ្រុនឈាមដែលកើតចេញពីមូសខ្លាខាំ ត្រូវគេងក្នុងមុង ជាពិសេសក្មេងតូចៗ ត្រៀមឧបករណ៍ សម្ភារ ពូជស្រូវជាដើម សម្រាប់ការងារបង្កបង្កើនផលនារដូវវស្សានេះ ឲ្យបានទាន់ពេលវេលា និងជួយអប់រំណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនទាំង២៥២គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ៣០គ.ក្រ មី១កេស ទឹកស៊ីអ៊ីវ៦ដប ត្រីខ ១០កំប៉ុង កន្ទេលបត់១ ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា៥០.០០០រៀល លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា ឧបត្ថម្ភថវិកាបន្ថែមក្នុង១គ្រួសារ១០,០០០រៀល ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6574 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98117 នាក់
ខែនេះ :
551233 នាក់
3 ខែនេះ :
1117077 នាក់
សរុប :
17819637 នាក់