ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម យន្ត មីន អភិបាល​ខេត្តព្រះសីហនុ បានអញ្ជើញជាអ​ធិបតីភាព ក្នុងពិធី​ប្រកាស​ដាក់ឱ្យដំ​ណើរ​ការ ​ច្រក​ចេញចូលតែមួយ ស្រុកស្ទឹងហាវ
Thu,20 June 2019 (Time 09:00 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 457នាក់)


ខេត្តព្រះសីហនុ៖​នារសៀលថ្ងៃព្រហស្បតិ៍ ៣រោជ ខែជេស្ន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាល​ នៃគណៈអភិបាលខេត្ត​ព្រះសីហនុ​បានអញ្ជើញជា​អ​ធិបតីភាព ក្នុងពិធី​ប្រកាស​ដាក់ឱ្យដំ​ណើរ​ការ ​ច្រក​ចេញចូលតែមួយ ​នៅសា​លាស្រុក​ស្ទឹងហាវ ។

ក្នុងពិធីនោះដែរ​ក៏មាន​ការអញ្ជើញ​ចូលរួមពីមន្រ្តីរាជកា​រ កងកម្លាំងប្រដាប់​អាវុធ សិស្សានុ​សិស្ស និង​ប្រជាពល​រដ្ឋ​យ៉ាងច្រើនកុះករ ​ផងដែរ​។​
លោក ឆាយ ​សុគន្ធដា អភិបាលស្រុកស្ទឹងហាវបានឱ្យដឹងថា៖ការិយាល័យច្រកចេញ ចូលតែមួយ និង​ការិយាល័យប្រជាពលរដ្ឋ​ស្រុកស្ទឹងហាវបានដាក់ឱ្យដំ​ណើរការនារសៀលនេះ ដើម្បីផ្តល់​សេវាសាធារណៈ​ជូនប្រជាពលរដ្ឋ ដើម្បី​ភាពងាយស្រួលកាត់បន្ថយការចំណាយពេលវេលា បង្កើន​ទំនុកចិត្តដល់ប្រជាពលរដ្ឋ និងបង្ខិតសេវាមកជិតប្រជាពល រដ្ឋ។

ជាក់ស្ដែងក្នុងឆ្នាំ២០១៨ ស្រុកបានផ្ដល់សេវាបានចប់សព្វគ្រប់ចំនួន៤.៣៨៨ច្បាប់ មា​នប្រ​ជាពលរដ្ឋមកទទួលសេវាសរុប២.១០៦នាក់​។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការដាក់ឲ្យដំ​ណើរការ​ការិយាល័យច្រក ចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកស្ទឹងហាវនាពេលនេះ គឺជាកា​រផ្ដល់សិទ្ធិស​ម្រេចក្នុងការទទួលខុសត្រូវដល់ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក ដែលជាតំ​ណាង​រាជរដ្ឋាភិបាលនៅថ្នាក់ស្រុក ក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជា ពលរដ្ឋចំនួន​១៤វិស័យ ក្នុងនោះ​មាន​វិស័យជំនាញចំនួន១០ ដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានធ្វើប្រតិភូកម្ម និងវិស័យផ្ទាល់ចំនួន៤។

ឯកឧត្តម​បន្តថា ក្នុងវិស័យទាំង១៤ មានសេវារហូតដល់២១១សេវា ដែលរដ្ឋបាលស្រុក ត្រូវអនុវត្ត​ផ្ដល់​សេវារដ្ឋបាលដោយផ្ទាល់ ដើម្បីឆ្លើយតបទៅ នឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ចំពោះការិយាល័យប្រជាពលរដ្ឋ​នៅរដ្ឋបាលថ្នាក់ស្រុក គឺដើម្បីលើ​កកម្ពស់អភិបាលកិច្ចល្អ ក្នុង​ការផ្ដល់សេវា និងការអភិវឌ្ឍន៍នៅមូលដ្ឋានតាមរយៈពង្រឹងតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុក ក្នុងកា​រទទួល និងសម្រុះសម្រួលដោះ ស្រាយបណ្ដឹង​ក្រៅប្រព័ន្ធតុលា​ការពាក់ព័ន្ធ នឹងការផ្ដល់​សេវាសា​ធារណៈ និងការគ្រប់គ្រងរដ្ឋបាល​ប្រកបដោយតម្លាភាពគណនេយ្យភាព ប្រសិទ្ធភាព សំដៅប​ង្កើនជំនឿ​ទុក ចិត្តប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6694 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98237 នាក់
ខែនេះ :
551353 នាក់
3 ខែនេះ :
1117197 នាក់
សរុប :
17819757 នាក់