ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បើកយុទ្ធនាការ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និង ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន
Sat,01 June 2019 (Time 11:08 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 561នាក់)


ខេត្តបន្ទាយមានជ័យះនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩
នៅបរិវេនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ទៅថ្ងៃមុខនេះលោកនឹងបើកយុទ្ធនាការត្រួតពិនិត្យទឹកនោមអ្នកបើកបររថយន្តគ្រប់ប្រភេទ ដើម្បីរកមើលនូវសារធាតុញៀនដែលជាមុខសញ្ញាប្រឈមបង្កគ្រោះថ្នាក់ចរចរណ៍ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលខេត្តបន្ទាយមានជ័យ មានអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលចុងក្រោយនេះបង្កឲ្យការបាត់បង់អាយុជីវិតប្រជាពលរដ្ឋកើនឡើងគួរឲ្យព្រួយបារម្ភ។


ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះផងដែរលោកឧត្តមសេនីយ៍ទោ
អាត់ ខែម ក៏បានលើកឡើង និងដាក់ផែនការជម្រុញឲ្យកម្លាំងនគរបាលតាមគ្រប់ផ្នែក និងជំនាញនៅតាមមូលដ្ឋានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនត្រូវបើកវេទិកាសាធារណៈផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកនិងផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សឲ្យបានយល់ដឹង ហើយនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ។

ជាមួយគ្នានោះដែរ ក៏ត្រូវផ្សព្វផ្សាយអំពីផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងញៀន ដែលធ្វើឲ្យអ្នកប្រើប្រាស់ ដូចជាខូចនូវប្រព័ន្ធសរសៃប្រសាទ ខូចអនាគត បាត់បង់ការសិក្សា និងក្លាយទៅជាមនុស្សហ៊ានប្រព្រឹត្តនូវបទល្មើសគ្រប់យ៉ាង ទន្ទឹមនឹងលួចទ្រព្យសម្បត្តិឪពុកម្តាយ ប្រើអំពើហឹង្សាក្នុងគ្រួសារ និងឈានទៅប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិអ្នកដទៃ ដល់ស្រទាប់យុវវ័យ សិស្សានុសិស្ស តាមសាលារៀន អនុវិទ្យាល័យ វិទ្យាល័យ សកលវិទ្យាល័យ រហូតដល់គ្រឹះស្ថានសិក្សា និងឧត្តមសិក្សាផងដែរ។

ដើម្បីឲ្យមានការយល់ដឹង និងចូលរួមទាំងអស់គ្នា ពីបញ្ហាប៉ះពាល់នៃគ្រឿងញៀននេះ។ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ អាត់ ខែម បានសំណូមពរឲ្យអ្នកបើកយានយន្តគ្រប់ប្រភេទបើកត្រូវយោគយល់ និងចេះអធ្យាស្រ័យគ្នាទៅវិញមកបញ្ហាគ្រោះថ្នាក់ចរាចរណ៍មួយចំនួនកន្លងមកក៏ផ្តើមចេញពីអ្នកបើកមិនយោគយល់គ្នា និងការបើកបរមានសេពគ្រឿងស្រវឹង និងបើកដោយប្រើប្រាស់គ្រឿងញៀនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2571 នាក់
ម្សិលមិញ :
11099 នាក់
សប្តាហ៍នេះ :
48445 នាក់
ខែនេះ :
306620 នាក់
3 ខែនេះ :
1117719 នាក់
សរុប :
17893311 នាក់