ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារ​ជាមួយ​ អនុប្រធានស​ភាប្រឹក្សា​ប្រជា​ជន​ចិន
Wed,19 June 2019 (Time 03:40 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 429នាក់)


រាជធានីភ្នំពេញ​៖នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Wang Gang អនុប្រធានសភាប្រឹក្សាប្រជាជនចិន និងជាអតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យាចិន បន្ទាប់ពីសម្តេច អញ្ជើញជួបជាមួយលោកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ខណៈ​ដែល​ផុតអាណត្តិបេសកកម្ម។

យោងតាមផេកFacebook របស់សម្តេចបាន​ឲ្យដឹងថា​៖នៅក្នុងជំនួបទី២នេះ លោក Wang Gang បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលមានឱកាសបានជួបសម្ដេចតេជោ​ជាលើកទី២ នៅកម្ពុជា​ផ្ទាល់តែម្តង ដែលជំនួបលើកលើទី១ គឺនៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់​ប្រទេសចិ​នកាលពីខែមករាកន្លងមក។
លោក Wang Gang បានគោរពជម្រាបជូន សម្ដេចតេជោថា នេះជាលើកទី១ហើយ ដែលលោក​បានមកកាន់ប្រទេសកម្ពុជា។លោកពេញចិត្ត និងរីករាយយ៉ាងខ្លាំងដែលបានឃើញកម្ពុជា មាន​ការរីកចម្រើន ជាមួយស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំល្អ នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។

ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺមានគោលបំណងសំខាន់២ គឺទី១គឺដើម្បីចូលជួបសំដែងការគួរសមជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្រ្តី និងទី២ គឺដើម្បី​ពង្រឹង​នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា។លោក Wang Gang បានបញ្ជាក់ប្រាប់សម្តេចតេជោថា សម្តេច​គឺជាថ្នាក់ដឹកនាំដែល​ទទួលបា​នការគោរព​ស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតអំពីរដ្ឋាភិបាល និងប្រជាជនចិន។កម្ពុជាគឺជាបងប្អូន និង​ជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន។

មិត្តចិនបានអរគុណដល់កម្ពុជា ​ដែលបានជួយផ្សាភ្ជាប់នូវទំនាក់ទំនង​ដ៏ល្អ រវាងចិន​និងសហគមន៍​អាស៊ាន​ផងដែរ ហើយនឹងការជួយ​ជ្រោមជ្រែងដល់​ដំណោះស្រាយ ដោយសន្តិភាព​លើបញ្ហាសមុទ្រចិនខាងត្បូង។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះការលើកឡើងរបស់ លោក Wang Gang ហើយ​ក៏មាន​ប្រសាសន៍ថា កិច្ចសហប្រតិបត្តិកា​រលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គឺចាំបាច់​ត្រូវការធនធាន​មនុស្ស ការស្រាវជ្រាវ និងជំរុញការអភិវឌ្ឍក្នុងយុគសម័យឌីជីថល ឬក្នុង​សម័យ​បដិវត្តន៍​ឧស្សាហ​កម្មទី៤ នេះ ដែលចាំបាច់ណាស់ត្រូវមានការសិក្សាការស្រាវជ្រាវ ។​សំរាប់ប្រទេសកម្ពុជា ក៏បាន​ប្រើប្រាស់បច្ចេកវិទ្យានិងវិទ្យាសាស្ត្រនេះផងដែរ ក្នុងន័យនេះសម្ដេចតេជោបានជម្រាបជូន លោក Wang Gang កម្ពុជាកំពុងតែតម្រង់​ទិសរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យសម្របស្រប ទៅតាមចរន្ត នៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវការបណ្ដុះបណ្ដាល ធនធានមនុស្ស​អោយបានកាន់តែច្រើនលើវិស័យនេះ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី បានស្នើសុំឲ្យភាគីចិនជួយសហការបណ្ដុះបណ្ដាលធនធានមនុស្ស និង សហកា​រជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាក្រសួងកា​រងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាផងដែរ ដើម្បីជំរុញវិស័យ​នេះអោយកាន់​តែរីកចម្រើនទៅមុខ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5343 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
167797 នាក់
ខែនេះ :
513554 នាក់
3 ខែនេះ :
1105249 នាក់
សរុប :
17625183 នាក់