ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកអាណត្តិទី៣ ក្រោមអធិបតីភាពលោកស្រី យូ​ សុភា​ អភិបាលរងខេត្តសៀមរាប
Mon,17 June 2019 (Time 04:32 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 460នាក់)


ខេត្តសៀមរាប៖លោក​ស្រី​ យូ​ សុភា​ អអភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រឹកថ្ងៃចន្ទ ១៥កើត ខែជេស្ឋ​ ឆ្នាំកុរ​ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកសូទ្រនិគម អាណត្តិទី៣ ដោយមានការអញ្ជើញចូករួមពីឯកឧត្តមសមាជិក ក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលខេត្ត លោកប្រធានការិយាល័យសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកមេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យអង្គភាព នានាជុំវិញស្រុក មន្រ្តីរាជការសាលាស្រុកសូទ្រនិគម តំណាងអង្គការក្នុងស្រុក សរុប ១២៥នាក់ នៅសាលប្រជុំរដ្ឋបាលស្រុកសូទ្រនិគម។

នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សាស្រុក​ លោក មក់ ប្រុស​ អភិបាល នៃគណៈអភិបាល​ស្រុកសូទ្រនិគម​ បានធ្វើសេចក្តីរាយការណ៍លទ្ធផលការងារសំខាន់ៗ ដែលសម្រេចបានរយៈពេលកន្លងមក ក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សាស្រុក​រយៈពេល ៥ឆ្នាំកន្លងមក។

តាមការអានអនុក្រឹត្យរបស់ឯលោក សុខ​ សំអាត ប្រធានការិយាល័យបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តស្តីពីការទទួលស្គាល់ សមាជិកក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ដែលមាន២១អសនៈ រួមមានមកពីគណបក្សប្រជាជនកម្ពុជា ១៨អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច ២អាសនៈ និង គណបក្សរួបរួមជាតិ ១អាសនៈ។ក្នុងនោះលោកស្រី​ ងិន មុំ​ ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាស្រុក អាណត្តិទី៣ រួមនឹងលោក លោកស្រី ចំនួន ២០រូបទៀត ជាសមាជិកក្រុមប្រឹក្សាស្រុក។

បន្ទាប់ពីគណៈអធិបតីធ្វើការប្រគល់នូវអនុក្រឹត្យ ទទួលស្គាល់សមាជិកក្រុមប្រឹក្សាស្រុក អាណត្តិទី៣ លោកស្រី​ ងិន មុំ​ ប្រធានក្រុមប្រឹក្សាស្រុក បានធ្វើចំណាប់អារម្មណ៍​និងប្តេជ្ញាចិត្ត ក្នុងការអនុវត្តនូវតួនាទីភារកិច្ច​ឪ្យបានតាមកាព្វកិច្ចផ្លូវច្បាប់។

មានប្រសាស៍ក្នុងពិធីនេះផងដែរ លោកស្រី​ យូ​ សុភា​ អភិបាលរងខេត្តបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំស្រុកដែលត្រូវបានតំណាងប្រជាពលរដ្ឋ ជាសមាជិកក្រុមប្រឹក្សាឃុំ បានផ្តល់នូវសេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើស ជាក្រុមប្រឹក្សាស្រុកអាណត្តិទី៣ ដើមី្បបន្តដឹកនាំខេត្ត និង បន្តអភិវឌ្ឍន៍ឲ្យមានការីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ។

លោកស្រី​ ក៏បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាស្រុកទាំងអស់ត្រូវបន្តអនុវត្តលើការងារដែលនៅសេសសល់ពីអាណត្តិទី២ និងអនុវត្តការងារបន្ថែមក្នុងអាណត្តទី៣នេះជាបន្តទៀត ដើម្បីអោយស្រុកមានការអភិវិឌ្ឍបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1328 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
99762 នាក់
ខែនេះ :
550929 នាក់
3 ខែនេះ :
1128663 នាក់
សរុប :
17810471 នាក់