ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផ្លូវលំមួយខ្សែ ដែលមានប្រវែង៦ពាន់ម៉ែត្រ ត្រូវបានកងវិស្វកម្ម សម្តេចតេជោចុះស្ថាបនា និងជួសជុលឡើងវិញ
Sat,01 June 2019 (Time 09:13 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 457នាក់)


ខេត្តបន្ទាយមានជ័យ:ផ្លូវលំមួយខ្សែដែលមានប្រវែងជាង០៦ពាន់ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥៨ទល់គ្នា និងភូមិទួលប្រាសាទ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើការជួសជុលឡើងវិញ និងស្ថាបនាចាក់ថ្មមិចថ្មី ដោយក្រុមហ៊ុនវិស្វកម្មសម្ដេច តេជោ ដឹកនាំធ្វើដោយ លោក សូ ចាន់ណារី បញ្ជាការកងនគរបាលការពារព្រំដែនគោកលេខ៩១១ និងជាអនុប្រធានកងវិស្វកម្មសម្តេចតេជោ។

ក្រោយពីមានការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនថាលោក សូរចាន់ណារី បានយករថយន្តកងវិស្វកម្ម របស់សម្ដេចតេជោមកដីលក់យ៉ាងអនាធិបតេយ្យ ពេញក្រុងប៉ោយប៉ែត នៅថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៩ នេះមានរថយន្តដឹកដីរបស់កងវិស្វកម្ម និងគ្រឿងចក្រមួយចំនួនត្រូវបានដឹកដីមកត្រៀម និងដើម្បីធ្វើការជួសជុលនូវផ្លូវមួយខ្សែដែលមានប្រវែងជាង០៦ពាន់ម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៥៨មកទល់និងភូមិទួលប្រាសាទដែល មានការចូលរួមដោយលោកអភិបាលក្រុង និងចៅសង្កាត់ផ្សារកណ្ដាលនិងមន្ត្រីសាលាក្រុងជាច្រើននាក់។

ក្នុងថ្ងៃនោះដែរលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ក៏បានស្វាគម និង អណរគុណដល់កងវិស្វកម្មសម្ដេចតេជោដែលដឹកនាំដោយ លោក សូរ ចាន់ណារី ត្រៀមជួសជុល នៅផ្លូវមួយខ្សែនេះ។

លោកអភិបាលក្រុងបានមានប្រសាសន៍ដែរថាប៉ោយប៉ែត នៅណាដែលមានផ្លូវលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ យើងតែងតែឃើញកងវិស្វកម្មសម្ដេចតេជោចុះជួយ ជួសជុលឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរ ទៅមកបកបមុខរបរអាជីវកម្មស្រួល ផ្លូវមួយខ្សែនេះជាសរសៃឈាមរបស់ក្រុងប៉ោយប៉ែត ផ្លូវមួយខ្សែនេះត្រូវ ប្រើប្រាស់បានជាច្រើនភូមិក្នុងក្រុង។

ក្នុងថ្ងៃដែរ នោះដែរលោកបញ្ជាការកងនគរបាលការពារព្រំដែនគោកលេខ៩១១ សូ ចាន់ណារី ក៏បានប្រាប់ក្រុមអ្នកសារព័ត៍មានថាដោយមើលឃើញ ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉តជាច្រើនភូមិ លំបាកក្នុងការធ្វើដំណើរទៅមកប្របករបររកស៊ី លើផ្លូវមួូយខ្សែនេះ និងដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការនគរបាលជាតិទើបលោកបញ្ជា លោក ចែម លក្ខិណា ជាអ្នកចុះបញ្ជានិង អនុវត្តន៍ផ្ទាល់។

លោកចែម លក្ខិណា ក៏បានប្រាប់អ្នកយកព័ត៌មានយើងថា គ្រឿងចក្រដែលយកមកធ្វើការជួសជុលផ្លូវនៅក្នុងក្រុងប៉ោយប៉ែតមានចំនួន១០គ្រឿង ទាំងគ្រឿងចក្រគ្រឿងចក្រឈូស គ្រឿងចក្រប្រថាប់ និងគ្រឿងចក្រកាបុល រួមទាំងរថយន្តសម្រាប់ដឹកដី មួយរយះកន្លងក្រុមរបស់លោក តែងជួយធ្វើការជួសជុលផ្លូវក្នុងក្រុងប៉ោយប៉ែតបានជាច្រើនខ្សែរួចមកហើយ នឹងទៅមុខត្រូវមានការជួយជួសជុលជាច្រើនខ្សែបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2859 នាក់
ម្សិលមិញ :
11099 នាក់
សប្តាហ៍នេះ :
48733 នាក់
ខែនេះ :
306908 នាក់
3 ខែនេះ :
1118007 នាក់
សរុប :
17893599 នាក់