ជនសង្ស័យ ប្រុសស្រីចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមនឹងវត្ថុតាងមួយចំនួន
ខេត្តព្រះសីហនុ៖នាវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់នៅក្រុមទី១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យប្រុស ស្រីចំនួន២នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះ ឆៃ សុវណ្ណារ៉ា ភេទប្រុសអាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ និងឈ្មោះម៉េត សុភណ្ឌ័ ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន៖ម្សៅក្រោមព៌ណសថ្លាសង្ស័យ ជាសារធាតុញៀន ចំនួន២កញ្ចប់ធំ កញ្ឆារ១កញ្ចប់តូច និងឧបករណ៍សំរាប់ប្រើប្រាស់ជក់គ្រឿងញៀន មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិវិធី៕