ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្រ្តីន​គរបាលម្នាក់ ត្រូវ​រថយន្តកិ​នស្លាប់​ បាត់បង់ជីវិតនៅនឹងកន្លែង បន្ទាប់ពី​បើកម៉ូតូជែងខ្វះការ​ប្រុង​ប្រយ័ត្ន
Sat,15 June 2019 (Time 11:22 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 418នាក់)


ខេត្តកណ្ដាល​៖នា​វេលាម៉ោង១៤​នឹង៥៥នាទី ថ្ងៃសុក្រ ១២​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥​៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ មានករណី​គ្រោះថ្នាក់ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​មួយបាន​កើតឡើង​រវាងរយន្ត ​នឹងម៉ូតូ​បណ្ដាល​ឲ្យបុរសម្នាក់​ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៨.១៩ ស្ថិត​នៅក្នុង​ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

បើតាមសមត្ថកិច្ចបាន​ឲ្យ​ដឹងថា នៅមុនពេលកើតហេតុមានម៉ូតូម៉ាក​HONDA DREAM125ព័ណ​ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ កណ្ដាល 1B-7072បើកបរដោយឈ្មោះ ស ចាន់ដារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាមន្រ្តីនរគបាល នៅក្រុងតាខ្មៅ មានទីលំនៅ ភូមិតាខ្មៅ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបើកបរក្នុង​ទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវ​ជាតិ​លេខ១​។

ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបើកជែងរថយន្តមិនស្គាល់អត្តសញា្ញណ ហើយកៀរ រថយន្តនោះ​បណ្ដាលអោយដួលម៉ូតូបោកទៅខាងឆ្វេង ទៅបុកជាមួយរថយន្ត០១គ្រឿងម៉ាក​STERLlNG​ព័ណស ប្រភេទសណ្ដោងពាក់ផ្លាកលេខភ្នំពេញ៣E- 1751 សណ្ដោង​សឺមីរ៉ឺ​ម៉ក ពាក់​ផ្លាកលេខ ភ្នំពេញ៤A-១៥០០ បើកបរដោយជនមិនស្គាល់អត្តសញា្ញណ ដែលបើក​ក្នុងទិសដៅ​ផ្ទុយគ្នា បណ្ដាលអោយអ្នកបើកបរម៉ូតូឈ្មោះ ស ចាន់ដារិទ្ធ ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយ​ពេលកើតហេតុសមត្ថកិច្ចជំនាញ បានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ហើយក៏​យក​រថយន្ត នឹងម៉ូតូយកទៅរក្សាទុក្ខ នៅអរធិកាដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីអោយភាគី​ទាំងសងខាង មានឯកសារយកមកដោះស្រាយទៅតាមនិតិវិធីច្បាប់។ចំណែកសាកស​ពសមត្ថ​កិច្ចបានប្រគល់​ជូន ទៅអោយក្រុមគ្រួសារ ដើម្បី យកទៅឆ្វើបុណ្យទៅតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3784 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
140922 នាក់
ខែនេះ :
514679 នាក់
3 ខែនេះ :
1110882 នាក់
សរុប :
17632936 នាក់