ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់តុលាការរួមជាមួយគ្រឿងញៀនចំនួន១២កញ្ចប់
Thu,13 June 2019 (Time 08:20 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 465នាក់)


ខេត្តក្រចេះ៖ជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀនចំនួន១២កញ្ចប់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនបានទៅកាន់សាលាដំបូងខេត្តក្រចេះ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចស្រុកឆ្លូង ចាប់ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នៅចំណុចភូមិដងក្តោង ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។

ជនសង្ស័យមានឈ្មោះ ហាក់ ម៉ុងហ៊ួត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ក្រោយពីឃាត់ខ្លួនកម្លាំងសមត្ថកិច្ចដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន៖ម្សៅក្រាមពណ៌សថ្លា ជាគ្រឿងញៀនចំនួន១២កញ្ចប់,ថង់សម្រាប់វិចខ្ចប់មួយចំនួន,ទូរស័ព្ទដៃចំនួន១គ្រឿង។


តាមកាបញ្ជាក់ពីលោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានឲ្យដឹងថា ការចុះប្រតិបត្តិការបង្ក្រាបនេះកម្លាំងជំនាញផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឆ្លូង នឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំពង្រ សហការណ៍ជាមួយកម្លាំងប្រជាការពារភូមិ ដោយមានការចង្អុលណែនាំពីលោកផ្ទាល់ បានចុះតាមប្រម៉ាញ់មុខសញ្ញាជួញដូរ គ្រឿងញៀន រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀនចំនួន ១២កញ្ចប់ នឹងវត្ថុតាងមួយចំនួន។


លោក ស៊ាង សុភ័ក្ត្រ ប្រធានការិយាល័យប្រឆាំងជួញដូរគ្រឿងញៀនបានឲ្យដឹងថាដែរថាជនសង្សយ័ខាងលើរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4760 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
96303 នាក់
ខែនេះ :
549419 នាក់
3 ខែនេះ :
1115263 នាក់
សរុប :
17817823 នាក់