ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ទណ្ឌិតនៅក្នុងមណ្ឌលកែប្រែទី៤ម្នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទីពេទ្យ បន្ទាប់ពីចងក ធ្វើអត្តឃាតនៅមន្ទីរឃុំឃាំង
Thu,13 June 2019 (Time 05:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 442នាក់)


ខេត្តពោធិ៍សាត់៖ទណ្ឌិតនៅក្នុងមណ្ឌលកែប្រែទី៤(ហៅកាត់ម៤) ស្ថិតក្នុងនៅភូមិព្រហ្បស្តិ៍ក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ម្នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យបង្អែកពោធិ៍សាត់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីចងកធ្វើអត្តឃាតខ្លួនឯងនៅក្នុងមណ្ឌលកែប្រែ។នេះបើយោងតាមការឲ្យដឹងពីផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំ។

យោងតាមប្រពភព័ត៌មានពីមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ម្នាក់បានបញ្ជាក់ឲ្យដឹងថា ទណ្ឌិតឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ៣៣ឆ្នាំ ជាប់ទោសពីបទ មនុស្សឃាតគិតទុកជាមុន មានបទល្មើសព្រហ្មទណ្ឌឲ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា ៣នៃច្បាប់ ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ ហើយត្រូវបានតុលាការកំណត់ឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ គិតចាប់ពីថ្ងៃឃុំខ្លួននៃថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៨ ។

ប្រភពដដែលបញ្ជាក់ថា នៅថ្ងៃកើតហេតុទណ្ឌិតរងគ្រោះ បានយកក្រមាចងក និងចម្រឹងបង្អួចក្នុងមណ្ឌលអប់រំកែប្រែ នៃអគារB បន្ទប់B1 ខណៈនោះអនុរក្សពន្ធធនាគាគាត់ដើរពិនិត្យអគារ ស្រាប់តែប្រទះឃើញចងក និងក្រមា នៅវេលាម៉ោង២១និង១៥នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ហើយក៏ភ្ញាក់ផ្អើលទៅជួយដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ បានរយៈពេល ២ថ្ងៃ ជាអកុសល្យអាក្រក់ទណ្ឌិតរូបនេះក៏ស្លាប់បាត់បង់ជិវិតនៅក្នុងមន្ទីរពេទ្យពោធិ៍សាត់តែម្តង។

ប្រភពដដែលបញ្ជាក់ទៀតថា ដោយមានការសម្របសម្រួល ពីគណៈកម្មការមួយក្រុមពិនិត្យ នៅកន្លែងកើតហេតុសាកសពទណ្ឌិតរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7102 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98645 នាក់
ខែនេះ :
551761 នាក់
3 ខែនេះ :
1117605 នាក់
សរុប :
17820165 នាក់