ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ព្រោះតែរឿងប្រចណ្ឌ បានធ្វើឲ្យបុរសជាប្ដីកាប់ប្រពន្ធ រងរបួសធ្ងន់ធ្ង ប្ដីស្មានតែប្រពន្ធស្លាប់ក៏យកកាំបិទមកអារក សម្លាប់ខ្លួនឯង
Fri,14 June 2019 (Time 12:03 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 473នាក់)


ខេត្តបាត់ដំបង៖នាវេលាម៉ោង១៧និង៤០នាទីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីដែលគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយប្ដីចិត្តព្រៃផ្សៃបានប្រើអំពើហឹង្សាកាប់ទៅលើប្រពន្ធខ្លួនឯងបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ង រួចក៏យកកាំបិទមកអារក សម្លាប់ខ្លួនឯង នៅចំណុចផ្ទះលេខ១៦៩ ក្រុម១៣ ស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យដែលជាប្តីមានឈ្មោះ រ៉ាត់ ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ បានប្រើហឹង្សាកាប់ទៅលើប្រពន្ធឈ្មោះ សុខ លីន អាយុ២៧ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរហើយត្រូវបានក្រុមគ្រួសារបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យយោធាភូមិភាគ៥(ពពីរ)ក្នុងខណ:ពេលនោះប្ដីស្មានថា ប្រពន្ធស្លាប់ក៏រត់ទៅផ្ទះអ្នកជិតខាងរួចអាករ សម្លាប់ខ្លួនឯងតែម្ដងទៅ។

បើតាមការបំភ្លឺរបស់បងប្រុសឈ្មោះ គង់ សុធារិន ភេទប្រុស អាយុ៤៧ឆ្នាំបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៧និង២០នាទីពេលខ្លួនអង្គុយផឹកស្រាបៀរនៅមុខផ្ទះជាមួយបងប្អូនស្រាប់តែឈ្មោះរ៉ាត់ ចិត្រា ភេទប្រុស បានដើរមកផ្ទះរបស់ខ្លួនហើយបានខ្ចីកាំបិទខ្លួនសួរថា យកកាំបិទធ្វើអី វាប្រាប់ថា ខ្ចីធ្វើទូរស័ព្ទ វាក៏ដើរមកជិតកាំជណ្ដើរផ្ទះរួចស្រាប់តែអាករ ខ្លួនឯងម្ដងទៅ។

មូលហេតុមកពីជនសង្ស័យប្រចណ្ឌនឹងប្រពន្ធទើបឈានទៅដល់ប្រើហឹង្សាកាប់ទៅប្រពន្ធបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុកម្លាំងជំនាញមកដល់កន្លែងកើតហេតុពិនិត្យមើលជនសង្ស័យរកឃើញថា ជនសង្ស័យពិតជាអាករ សម្លាប់ខ្លួនឯងពិតប្រាកដមែន ចំណែកសាសពសមត្ថកិច្ចបានប្រគល់ជូនទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4298 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
166752 នាក់
ខែនេះ :
512509 នាក់
3 ខែនេះ :
1104204 នាក់
សរុប :
17624138 នាក់