ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កូនជាងកាត់សក់ យកម៉ូតូរបស់មេជាង ទៅលក់បាន១.០០០ដុល្លា ចាយអស់ហើយកុហក់មេជាងថាគេខ្ចីបន្ត ត្រូវអាវុធហត្ថឃាត់ខ្លួន
Thu,13 June 2019 (Time 02:17 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 463នាក់)


ខេត្តបន្ទាយមានជ័យ:ជនសង្ស័យម្នាក់ជាកូនជាងកាត់សក់ ដែលមេជាងទុកម៉ូតូឲ្យជិះ១គ្រឿងជិះចុះជិះឡើង បែកគំនិតយកម៉ូតូរបស់មេជាងយកទៅលក់បាន១.០០០ដុល្លាចាយអស់ហើយកុហក់មេជាងថាគេខ្ចីបន្ត
ត្រូវមេជាងប្តឹងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង០៣រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានបញ្ជូនជនសង្ស័យនិងវត្ថុតាងមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លឹម ជីម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងកាត់សក់ មានទៅលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ សេង វីស្សា ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសង្កាត់ជាមួយគ្នា ជាកូនជាងក្នុងហាងកាត់សក់របស់ខ្លួនហើយខ្លួនបានទិញម៉ូតូម៉ាកឃ្លិក ពណ៌ស ស៊េរីឆ្នាំ២០១៩ ០១គ្រឿងទុកសម្រាប់ជិះបម្រើការងារក្នុងហាងកាត់សក់។

ចំណែកជនសង្ស័យជិះម៉ូតូនោះជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃកើតហេតុជនសង្ស័យបានជិះដើរលេងបាត់ជាច្រើនថ្ងៃ លុះត្រឡប់មកវិញមិនឃើញម៉ូតូពេលមេជាងសួរជនសង្ស័យឆ្លើយថា ម៉ូតូត្រូវបានមិត្តភ័ក្តគេខ្ចីបន្តបាត់ហើយដោយសង្ស័យជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងតែម្តង។


លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា កម្លាំងជំនាញបានសាកសួរចម្លើយរបស់ ជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូរបស់ជនរងគ្រោះដែលខ្លួនជិះនោះបានយកទៅលក់នៅឯខេត្តសៀមរាបក្នុងតម្លៃ ១.០០០ដុល្លា ហើយចាយអស់ហើយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យឃើញថាមានតម្រុយពិរុទ្ធភាព នៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ រំលោភលើទំនុកចិត្តកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2228 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
93771 នាក់
ខែនេះ :
546887 នាក់
3 ខែនេះ :
1112731 នាក់
សរុប :
17815291 នាក់