ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីអបអរសាទរខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ -២១ មិថុនា ២០១៩
Wed,12 June 2019 (Time 08:54 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 524នាក់)


ខេត្តកំពត៖នៅព្រឹក ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានប្រារព្ធខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត នៅសាលាស្រុកអង្គរជ័យ។

អញ្ជើញចូលរួមក្នុងពិធីនេះមាន លោក លោកស្រី ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត បង ប្អូន អុំ ពូ មីង អតីតយុទ្ធជន សរុបប្រមាណ៤៨០នាក់។

ក្នុងឱកាសដ៏មានអត្ថន័យនោះ លោក ជាវ​ តាយ អភិបាលខេត្ត បានមានប្រសាសន៍ថា ផ្តើមចេញពីការអនុវត្ត គោលនយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី​ ធ្វេីឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ភាគីទាំងអស់ ត្រូវបានធ្វើសមាហរណកម្មទៅក្នុងកងយុទ្ធពលខេមរភូមិន្ទ កងនគរបាលជាតិ និងអតីតយុទ្ធជនតែមួយ ធ្វើឲ្យទឹកដីកម្ពុជាទទួលបានការឯកភាពជាតិ មានសុខសន្តិភាព គ្របដណ្តប់លើផ្ទៃប្រទេសទាំងមូល ដែលធ្វើឲ្យប្រជាជន និងអតីតយុទ្ធជនគ្រប់រូប ចងចាំជានិច្ច នូវវីរភាពក្នុងការការពារ បូរណភាពទឹកដី និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ជាក់ស្តែងបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងដល់អតីតយុទ្ធជន ពិសេសការអនុវត្តគោលនយោបាយអតីតយុទ្ធជន ដោយសម្តែងនូវការដឹងគុណ ចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់បងប្អូនចំពោះជាតិមាតុភូមិ និងប្រជាជន ដោយយកចិត្តទុកដាក់ដោះស្រាយជីវភាព ទាំងស្មារតី និងសម្ភារៈ ថវិកា ជាបន្តបន្ទាប់។

ពិសេស ដើម្បីបង្កើនភាពងាយស្រួល ក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា សហការជាមួយ ធនាគារដៃគូ បានដាក់ឲ្យដំណើរការសេវាប្រើប្រាស់បើកប្រាក់តាមប្រព័ន្ធធនាគារ (អេ ធី អឹម) និងបានផ្តល់ប័ណ្ណ ប.ស.ស ជូនដល់អតីតយុទ្ធជន ដើម្បីជាប្រយោជន៍ ពិនិត្យនិងព្យាបាលជំងឺដោយមិនបង់ប្រាក់។

បន្ថែមលើនេះ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច កសាងលំនៅដ្ឋានជូនអតីតយុទ្ធជន កងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ព្រមទាំងបានបង្កើតនូវគម្រោងជាច្រើន ដើម្បីកែលម្អជីវភាពរបស់យោធិន និងអតីយុទ្ធជន ពិសេសនៅខេត្តកំពត មានភូមិអភិវឌ្ឍន័យោធិនពិការតាកែន កោះស្លា ស្ថិតនៅស្រុកឈូក។

លោកអភិបាលខេត្តបានឧបត្ថម្ភដល់អតីតយុទ្ធជន​ និងយោធិនទាំង​ ៤៣៥នាក់ ក្នុងម្នាក់ៗ២០.០០០ រៀល ស្មើនឹង ៨.៧០០.០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6213 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97756 នាក់
ខែនេះ :
550872 នាក់
3 ខែនេះ :
1116716 នាក់
សរុប :
17819276 នាក់