ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
យុវសិស្សម្នាក់ ក្នុងចំណោមមិត្តរួមថ្នាក់៦នាក់រៀន នៅសាលាអនុវិទ្យាល័យឬស្សីកែវ បានលង់ទឹកស្រះក្នុងវត្តស្លាប់ យ៉ាងអាណោចអាធ័ម
Wed,12 June 2019 (Time 07:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 654នាក់)


រាជធានីភ្នំពេញ៖កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩មានករណីដែលគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានយុវសិស្សម្នាក់ ក្នុងចំណោមមិត្តរួមថ្នាក់៦នាក់រៀន នៅសាលាអនុវិទ្យាល័យឬស្សីកែវ បានលង់ទឹកស្រះក្នុងវត្តស្លាប់យ៉ាងអាណោចអាធ័ម ទោះជាប្រជាពលរដ្ឋ សមត្ថកិច្ច ក្រុមគ្រួសារ ព្យាយាមចុះរាវយក ស្រង់បានមកវិញភ្លាមយ៉ាងណាក៏មិនអាចសង្គ្រោះអាយុជីវិតបានដែរ បន្ទាប់ពីយុវជនសិស្សរងគ្រោះ រួមជាមួយមិត្តភ័ក្រ ឆ្លៀតម៉ោងទំនេរនាំគ្នាទិញផ្លែឈេីគ្រឿងម្ជូរទៅហូបនៅមាត់ស្រះទឹក ក្នុងវត្តឧត្តរាវត្តី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

យុវសិស្សរងគ្រោះមានឈ្មោះ អៀត សំរិទ្ធបញ្ញា អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ EDនៃអនុវិទ្យាល័យឬស្សីកែវ មានទីលំនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុយុវសិស្សរងគ្រោះ និងមិត្តរួមថ្នាក់សរុបមានគ្នា៦នាក់ឆ្លៀតម៉ោងទំនេរ ព្រោះសាលាក៏នៅជាប់ទីរបងវត្ត ក៏បាននាំគ្នាទិញគ្រឿងម្ជូរ ទៅអង្គុយហូបនៅមាត់ស្រះក្នុងបរិវេណវត្ត កន្លែងកើតហេតុហូបបណ្តើរជជែកគ្នាលេងបណ្តើរ មិនទាន់ទាំងអស់ផង ជនរងគ្រោះដោះអាវ ស្រាតខោជើងវែង លោតចុះងូតទឹកស្រះតែម្នាក់ឯង
ស្រាប់តែលង់លិចបាត់ផ្លឹបតែម្តង រកតែជួយមិនទាន់ផងទើបបង្កឲ្យផ្អើលឆោឡោ ប្រជាពលរដ្ឋសមត្ថកិច្ច ក្រុមគ្រួសារនាំគ្នាចុះរាវ ស្រង់ឡើងគោកវិញ ដើម្បីសង្គ្រោះលើករលាក់ យ៉ាងណាក្តីក៏មិនអាចដឹងខ្លួនឡើងវិញ។

ក្រោយពីជួយសង្គ្រោះបឋមរួចក៏បានបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែត្រ ហេីយត្រូវគ្រូពេទ្យប្រាប់ថាស្លាប់បាត់ទៅហេីយ ក្រោយមកសមត្ថកិច្ចបានធ្វើការពិនិត្យកោសល្យវិច័យជាក់ស្តែង ឃើញថាស្លាប់ដោយសារលង់ទឹកពិតមែន ក្រុមគ្រួសារបានត្រឹមបង្ហូរទឹកភ្នែកទាំងក្តីអាណិតតែប៉ុណ្ណោះ។

បើតាមលោក តា អាចារ្យ បានឲ្យដឹងថា ស្រះទឹកមុខព្រះវិហារខាងលើ មានជម្រៅរហូតដល់ទៅ៣ម៉ែត្រឯណោះ។

បច្ចុប្បន្នសពត្រូវបានយកមកដំកល់ទុកនៅវត្តសារ៉ាវតី ប្រគល់ឲ្យក្រុមគ្រួសារៀបចំធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7211 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98754 នាក់
ខែនេះ :
551870 នាក់
3 ខែនេះ :
1117714 នាក់
សរុប :
17820274 នាក់