ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនសង្ស័យចំនួន១៧នាក់ ក្នុងចំណោមជាង ៤០០នាក់ ដែលជាប់ពាក់ព័ន្ឋករណីគ្រឿងញៀន នៅក្លិបលុច្សសារី ត្រូវបានបញ្ជូនទៅតុលាការហើយ
Wed,12 June 2019 (Time 05:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 1571នាក់)


រាជធានីភ្នំពេញ​៖​ជនសង្ស័យ​ចំនួន១៧នាក់​ ក្នុងចំណោមជាង​៤០០នាក់ ដែលជាប់ពាក់ព័ន្ធ ទៅនឹងករណីគ្រឿងញៀននៅក្លិបលុច្សសារី ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមច្បាប់។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា ជនសង្ស័យទាំង១៧នាក់ ក្នុងនោះមានជនជាតិវៀតណាម​ចំនួន០៥នាក់ ផងនោះរួមមាន ៖
-ទី១ឈ្មោះ QUYEN KIM CHINH ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក។
-ទី២ឈ្មោះ ស្រៀង ផល្លី ហៅ តាលី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក និងនាំភ្ញៀវចូលបន្ទប់។
-ទី៣ឈ្មោះ NGUYEN HUU LONG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងក្លឹបឌីស្កូ។
-ទី៤ឈ្មោះ NGUYEN PHUOC ANH ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាគណនេយ្យករ។
-ទី៥ឈ្មោះ LE HUNG KIEN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់។
-ទី៦ឈ្មោះ NGUYEN TUAN DUONG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់។
-ទី៧ឈ្មោះ ទូត សាម៉េត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់។
-ទី៨ឈ្មោះ ឡាង សាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់។
-ទី៩ឈ្មោះ អុល សុរតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
-ទី១០ឈ្មោះ សុង ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
-ទី១១ឈ្មោះ អៀង ញ៉ាវណ្ណ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
-ទី១២ឈ្មោះ ស៊ុំ សុភ័ន្ត ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
-ទី១៣ឈ្មោះ ផេង សំណាង ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
-ទី១៤ឈ្មោះ ណែត សាយ័ន្ត ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
-ទី១៥ឈ្មោះ ឈាន សុថា ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
-ទី១៦ឈ្មោះ ទុយ ភ័ស ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
-និងទី១៧ឈ្មោះ អៀម ណារ៉ាន់ ហៅចិន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។

សូមបញ្ជាក់ថា មនុស្សជាង៤០០នាក់ ដែលបង្ក្រាបបានក្នុងលុច្សសារី ក្លិប ខណ្ឌដូនពេញ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា កន្លងទៅ ត្រូវបានមជ្ឈដ្ឋានជាច្រើន ចាត់ទុកថា នេះជាការបង្ក្រាបទ្រង់ទ្រាយធំលើកទី២ហើយ បន្ទាប់ពីមជ្ឈមណ្ឌលកម្សាន្ត Rock របស់អ្នកឧកញ៉ា គិត ធាង គឺ លុច្សសារី ក្លិប ។

ប្រជាពលរដ្ឋ សង្ឃឹមថា លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំចុះបង្ក្រាបផ្ទាល់ នឹងស្រាវជ្រាវ វែកមុខរកមេខ្លោងឱ្យឃើញ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ បន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2456 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
93999 នាក់
ខែនេះ :
547115 នាក់
3 ខែនេះ :
1112959 នាក់
សរុប :
17815519 នាក់