ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកសមាជិកាក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ អាណត្ដិទី៣
Thu,13 June 2019 (Time 11:27 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 417នាក់)


ខេត្តបន្ទាយមានជ័យ:នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាខេត្តនិងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្ដិទី៣ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ា​ សមាជិកសភាមណ្ឌលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ,មន្ត្រីជាន់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីអង្គភាពអាវុធហត្ថខេត្ត ,ស្នងការនគរបាលខេត្ត យោធា រដ្ឋបាលខេត្ត និងអ្នកមុខអ្នកការជាច្រើនរយនាក់បានចូលរួម។

ក្នុងនោះលោក ឈឹមកាន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល
ក្រសួងមហាផ្ទៃបានឡើងអានសេចក្តីប្រកាសព្រះរាជក្រឹត្យលេខ នស /រកត /០៦១៩/៧៤៥ ស្តីពីកំណត់ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៣សម្រេចរបស់គណកម្មាជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ ជ ប ស ស រ ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩សម្រេចឲ្យ លោក ខេង ស៊ុំ ទៅជាប្រធានក្រុមប្រឹក្សាខេត្តជំនួស ឯកឧត្តម អ៊ុង អឿន និងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យអាណត្ដិទី៣ ចំនួន២៤នាក់ទៀត។

លោក ខេង ស៊ុំ បានឡើងធ្វើសេចក្តីប្តេជ្ញាចិត្តថានិងខិតខំគោរពច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងចូលរួមថែរក្សាការពារអធិបតេយ្យបូរណភាពទឹកដី អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលខេត្តនិងខិតខំបំពេញភារកិច្ចដោយអនុលោមតាមគោលការណ៍លិខិតបទដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់និងខិងខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។


ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានឡើងអានរបាយការណ៍សពីសមិទ្ធិផលនៃការរីកចំរើនហេដ្ឋារចនាសព័ន្ធយ៉ាងច្រើនរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំជាច្រើនឆ្នាំកន្លងមកនេះ។


ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងទៀតថាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សខេត្ត និងស្រុក ក្រុង នៅ ខេត្តបន្ទាយមានជ័យនេះមានមណ្ឌលបោះឆ្នោតចំនួន៩មណ្ឌលគឺក្នុងស្រុក ក្រុងទាំង៩ នៃខេត្តបន្ទាយមានជ័យក្នុងនោះមានអង្គបោះឆ្នោត៥១៥នាក់ មកពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំង៦៥ នៃខេត្តបន្ទាយមានជ័យមានគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងយកអាសនៈសមាជិកក្រុមប្រឹក្សាខេត្តនិងស្រុក ក្រុង ក្នុងខេត្តបន្ទាយមាន័យមាន៥គណបក្សរួមមាន១គណបក្សប្រជាជនកម្ពុជា,២គណបក្សហ៊្វុនស៊ិុនប៉ិុច,៣គណបក្សខ្មែររួបរួមជាតិ ,៤គណបក្សឆន្ទៈខ្មែរ និង ៥គណបក្សសញ្ជាតិកម្ពុជា។


ដំណើរការបោះឆ្នោតនេះ បាន​ប្រព្រឹត្តទៅ ក្នុង​បរិយាកាស​មួយ​ល្អគ្មានការរំខានពីក្រុមណាមួយនោះឡើយហើយអង្គបោះឆ្នោត ក៏បាន​ចូលរួម​បោះឆ្នោតយ៉ាងសស្រាក់សស្រាំផងដែរ។

ការបោះឆ្នោតបានរលូនល្អយ៉ាងដូច្នេះមកពីកម្លាំងមូលដ្ឋានធ្វើការទប់ស្កាត់ និងបង្រ្កាប បើកើតមាននូវហេតុការណ៍ ណាមួយបង្កដោយក្រុមណាមួយដែលមានគំនិតប៉ុនប៉ងរារាំងមិនចង់ឱ្យដំណើរការបោះឆ្នោតបាននោះ។

ក្នុងនោះអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ថ្នាក់​ កងកម្លាំងប្រដាប់អាវុធ យោធា​ នគរបាល​ កងរាជអាវុធហត្ថ​ ប្រជាពលរដ្ឋបានរិតចំណងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង​ចូលរួមថែរក្សាបាននូវ សណ្តាប់ធ្នាប់សង្គម​ទប់ស្កាត់បាននូវការប៉ុនប៉ងធ្វេីបដិវត្តពណ៌​ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដឹកនាំសម្តេចតេជោ​ ហ៊ុន​ សែន​ ពីសំណាក់ពួកអគតិ​ អមិត្តណាមួយផងដែរ។

ក្នុងនោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គគឹមយ៉ាន សមាជិកសភាមណ្ឌលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណនិងដឹងគុណដល់សមាជិក សមាជិកា​ទាំងអស់នៃមហាគ្រូសារអ្នកបន្ទាយមានជ័យដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចតេជោហ៊ុន​ សែន​ គ្រប់ៗអាណត្តិកន្លងមក​ព្រោះសំអាងថាសម្តេចតេជោ ហ៊ុន សែន​ មានស្នាដៃជាច្រើនក្នុងការកសាងជាតិរយះពេលជាង៣០ឆ្នាំកន្លងមកជំរុញការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសបានធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែមានការផ្លាស់ប្តូររីកចម្រើនធូរធារជាលំដាប់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4772 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
96315 នាក់
ខែនេះ :
549431 នាក់
3 ខែនេះ :
1115275 នាក់
សរុប :
17817835 នាក់