ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចក្រឡាហោម​ បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការម៉ឺងម៉ាត់​ ចំពោះការហូរចូលយានយន្តគេចវេស ពីការបង់ពន្ធនាំចូល ការប្រើប្រាស់យានយន្ត គ្មានប័ណ្ណសម្គាល់ គ្មានផ្លាកលេខ និងផ្លាកលេខក្លែងក្លាយ
Tue,11 June 2019 (Time 06:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 514នាក់)


ខេត្តត្បូងឃ្មុំ​៖​អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ ចំពោះការហូរចូលយានយន្តគេចវេសពីការបង់ពន្ធនាំចូលពីប្រទេសជិតខាង ការប្រើប្រាស់យានយន្ត ដោយគ្មានប័ណ្ណសម្គាល់ និងផ្លាកលេខ ឬការប្រើប្រាស់ប័ណ្ណសម្គាល់យានយន្ត និងផ្លាកលេខក្លែងក្លាយ ដើម្បីធានាសន្តិសុខសុវត្ថិភាពសង្គម។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកាសចាត់វិធានការបែបនេះបានធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តត្បូងឃ្មុំ ដែល អមដំណើរដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

កម្មវិធីនេះមានការចូលរួមពីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាង​៤០០០នាក់ផងដែរ។

សូមជំរាបដែរថា ទិវានេះសហការរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យយកចិត្តទុកដាក់លើកកម្ពស់សុវត្ថិភាពចរាចរណ៍។

ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម បានផ្ញើសារណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជូនចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវខិតខំយកអស់ស្មារតីចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្កើនការប្រុង ប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ មានសីលធម៌យោគយល់អធ្យាស្រ័យ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងទទួលនូវសេចក្តីសុខ និងសុវត្ថិភាព។

ជាមួយគ្នានេះផងដែរ សម្តេចបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យចូលរួមអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា "ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍"​ និងបានស្នើឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្តទាំងអស់ បង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់ចរាចរណ៍។

លើសពីនេះទៀត សម្តេចក្រឡាហោម បានស្នើឱ្យអង្គពិធី ក៏ដូចជាសិស្ស និស្សិតទាំងអស់ដែលបានចូលរួមក្នុងទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍លើកទី១២នេះ ពេលត្រឡប់ទៅវិញ សូមជួយផ្សព្វផ្សាយដល់បងប្អូនមិត្ដភក្ដិ និងខិតខំអនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើចរាចរណ៍តាមផ្លូវជាប្រចាំគ្រប់ពេល និងគ្រប់ទីកន្លែង។

នៅចុងបញ្ចប់នៃកម្មវិធី សម្តេចក្រឡាហោម​ បានអញ្ជើញបំពាក់មួកសុវត្ថិភាពជានិមិត្តរូបដល់កងកម្លាំង នគរបាល កងកម្លាំងរាជអាវុធហត្ថ លោកគ្រូ អ្នកគ្រូ សិស្ស កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា និងកាយរិទ្ធសរុបចំនួន​ ១៦នាក់​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2609 នាក់
ម្សិលមិញ :
7315 នាក់
សប្តាហ៍នេះ :
29524 នាក់
ខែនេះ :
471817 នាក់
3 ខែនេះ :
1093869 នាក់
សរុប :
17858100 នាក់