ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សង្ស័យតៃកុងងងុយដេក បើករថយន្តក្រឡុកស៊ីម៉ង់ត៍ ក្រឡាប់ផ្ងារជើង សំណាងល្អមិនមានអ្នករងរបួស
Sat,01 June 2019 (Time 03:36 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 482នាក់)


ខេត្តកែប៖រថយន្តខ្នាតធំមានសណ្តោងពីក្រោយផ្ទុកសីុម៉ង់ត៍ទម្ងន់រាប់តោន បានក្រឡាប់នៅលើកំណាត់ផ្លូវជាតិលេខ៣៣ បង្កភាពភ្ញាក់ផ្អើលទាំងព្រឹក។ដោយហេតុការណ៍នេះមានគេអះអាងថា បណ្តាលមកពីអ្នកបើកបរងងុយដេក។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៥និង៥៥នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតចំណុចភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នៃកំណាត់ផ្លូវជាតិលេខ៣៣។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលហេតុរថយន្តប្រភេទសណ្តោងដែលមានផ្ទុកសីុម៉ង់ត៍នេះ បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តនោះរេចង្កូតធ្លាក់ចូលស្នាមភ្លោះ រួចក្រឡាប់ផ្ងារជើងតែម្តង។

ប្រភពដដែលបានបន្តថា ចំពោះហេតុការណ៍នេះ ពុំបណ្តាលឲ្យអ្នកដំណើរផ្សេងទៀតរងគ្រោះឡើយ ដោយករណីនេះអាចផ្តើមឡើងព្រោះតែអ្នកបើកបរអត់ងងុយដេកមួយភាំង ទើបធ្វើឲ្យរថយន្តរេចង្កូតខុសផ្លូវហើយក្រឡាប់បះកង់ឡើងលើ ថែមទាំងដាច់ជាចំណែក ក្បាលទៅដោយក្បាល កន្ទុយទៅដោយកន្ទុយ ប៉ុន្តែអ្នកបើកបរពុំរងរបួសទេ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា រថយន្តបង្កខ្លួនឯងនេះជាប្រភេទរថយន្តសណ្តោង ដោយស្លាកលេខក្បាលរថយន្ត ភ្នំពេញ 3B-9784 និងស្លាកកន្ទុយរថយន្ត ព្រះសីហនុ 4A-2302 អ្នកបើកបរឈ្មោះ សឿន រូត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រៃកោង ឃុំគិរីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នរថយន្តបង្កខ្លួនឯងខាងលើ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យម្ចាស់ស្ទួចយកទៅជួសជុលវិញ ដោយសារពេលកើតហេតុពុំបានបង្ករបួសស្នាមដល់អ្នកដ៏ទៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
655 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
34273 នាក់
ខែនេះ :
475710 នាក់
3 ខែនេះ :
1099936 នាក់
សរុប :
17866984 នាក់