ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី កែ គីមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាទ្បៃ បានអញ្ជើញជាអធិបតីក្នុង ពិធី​សំ​ណោះសំណាល និងប្រគល់ផ្ទះជូនអតិតយុទ្ធជន នៅតំបន់ដីការ៉េពី ស្រុកភ្នំស្រុក
Tue,11 June 2019 (Time 03:09 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 468នាក់)


ខេត្តបន្តាយមា​នជ័យ៖នាព្រឹកថ្ងៃអង្គារ ៩កើតខែ ជេស្ឋឆ្នាំកុរ ឯកសក័ ព-ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី កែ គីមយ៉ាន ប្រធានអា​ជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាទ្បៃ បានអញ្ជើញជាអធិបតីក្នុងពិធី​សំ​ណោះសំណាល និង​ប្រគល់ផ្ទះជូនអតិតយុទ្ធជន នៅតំបន់ដីការ៉េពី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី​ឯកឧត្ដម គង់ គីម ទេសរដ្ឋមន្ត្រី ជាអគ្គលាខាអតិតយុទ្ធ​ជន​កម្ពុជា ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ លោកឧត្តម​សេនីយ៍​ទោ អាត់ ខែម ស្នងកា​រដ្ឋាននគរបាលខេត្តប​ន្ទាយ​មានជ័យ លោកឧត្តមសេនីយ៍​ត្រី​ បោន ប៊ិន មេបញ្ជា​ការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កងពល​៥១ ប្រធានមន្ទីជុំវិញខេត្ត និងប្រធាន អនុ​ប្រធាន សមាគមន៍អតិតយុទ្ធជនខេត្តបន្ទាយមានជ័យ​។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានមតិពាំនាំ​ការផ្ដាំផ្ញើសួរសុ​ខទុក្ខ និងជូនពរពីសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា,សម្តេចពញាចក្រី ហេង សំរិន ប្រ​ធានរដ្ឋសភា,និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះ​អាជ្ញាធរគ្រប់​លំ​ដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ពិសេសអតីតយុទ្ធជនទាំងអស់។

ក្នុងនោះឯកឧត្តម ឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថ្លែងការកោតសរសើរ ចំពោះក​ងកម្លាំង​គ្រប់ប្រភេ​ទរបស់ខេត្ត យោធា នគរបាល និងកងរាជអាវុធហត្ថឈរជើង ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយ​មានជ័យ ដែលបំពេញភារកិច្ច តាមតួនាទីបានយ៉ាងល្អ ពិសេសបានចូលរួម​ចំណែក​ក្នុងការងារ​មនុស្សធម៌ ជួយសង្រ្គោះ ជួសជុល-សាងសង់ផ្ទះ សម្រួលដល់ការលំបាក របស់​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន។
បន្ទាប់ពីបញ្ជប់នៃពិធីសំណេះសំណាលរួចមកឯកឧត្តម ឧបនាយរដ្ឋមន្ត្រី និងលោកជំទាវ បាននាំយក​នូវអំណោ​យ ចែកជូនរួម​មាន៖
១/ជូនគ្រួសារអតីតយុទ្ធជនចូលមករស់នៅក្នុងដីសម្បទានសង្គមកិច្ចចំនួន៨០គ្រួសារ ក្នុង១គ្រួសារ​ទទួលបាន​ អង្ករ មី មុង ភួយ កន្ទេល ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី អំបិលអ៊ីយ៉ូត សារ៉ុង ចង្រ្កាន ឆ្នាំងដាំ​បាយ ឆ្នាំសម្លកំសៀវទឹក ចានដែក ចានបាយ ចានសម្ល ស្លាបព្រា សម ពិល និងថវិកា១០ម៉ឺនរៀល។
២/​ជូនប្រជាពលរដ្ឋ២៥០នាក់ក្នុង១គ្រួសារទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀល។
៣/ជូនប្រជាពលរដ្ឋទទួល​បានដីឡូតិ៍ តែមិនទាន់បានសង់ផ្ទះចំនួន២២៩នាក់ ម្នាក់ៗ​ទទួលបាន​សារ៉ុង១ ថវិកា២​ម៉ឺនរៀល
៤/ឧបត្ថម្ភយោធាសឹករងខេត្តកងពលលេខ៥១ កងពលលេខ៤ មួយអង្គ​ភាពៗទទួល​ថវិកា២លា​នរៀល។
៥/ឧបត្ថម្ភន​គរបាលស្រុកភ្នំស្រុក ពេទ្យស្រុក កងរាជអាវុធស្រុក មួយអង្គភាព​ៗទទួលបា​នថវិកា១​លានរៀល។
៦/​ជួយកសាងផ្ទះជូនបងប្អូនយុទ្ធជ​នចំនួន៣០៩ខ្នង។
៧/ជួយកសាងផ្លូវចូលក្នុងតំបន់ដីការ៉េ២ ប្រហែល ១០គីឡូម៉ែត្រ។
៨/ជួយកសាងសាលារៀន១ខ្នង មាន៦បន្ទប់។
៩/ជួយកសាងប៉ុស្តិ៍សុខភាព១ខ្នង ៦បន្ទប់។
១០/ជួយរៀបចំប្រព័ន្ធទឹកស្អាត និងអគ្គិសនី។
១១/ជួយកសាងអណ្ដូងទឹកចំនួន​២០៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6772 នាក់
ម្សិលមិញ :
3310 នាក់
សប្តាហ៍នេះ :
34482 នាក់
ខែនេះ :
472920 នាក់
3 ខែនេះ :
1093401 នាក់
សរុប :
17854948 នាក់