ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនដៃដល់បាន២នាក់ ក្នុងករណី​សម្លាប់មិត្តភ័ក្រ្ត របស់ខ្លួនក្នុងវង់ផឹកស៊ី ដើម្បីប្លន់យក​ទ្រព្យ​សម្បត្តិ
Tue,11 June 2019 (Time 11:35 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 441នាក់)


ខេត្តបាត់ដំបង៖ដោយអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង និងមាន​ការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលា​ដំ​បូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង​ផែន​ការងា​រព្រហ្មទ័ណ្ឌ បានដឹក​នាំកម្លាំងនគរបាល​ក្នុងផែន សហការណ៍​ជាមួយស​មត្ថកិច្ចន​គរបា​លនាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងន​គរបាលនៃអធិការដ្ឋាន​ន​គ​របាលស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និង​ស្រុកសំឡូត បានធ្វើការស្រាវជ្រាវ​រហូត​ឈាន​ទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន​០២​នាក់កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ពាក់​ពន្ឋ​ករណី​សម្លាប់មិត្តភ័ក្រ្តរបស់ខ្លួនក្នុងវង់ផឹកស៊ី ដើម្បីប្លន់យក​ទ្រព្យសម្បត្តិ​កាលពីយប់ថ្ងៃទី៥​ ខែ មិថុនា ឆ្នាំ២០១៩ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបញ្ជាក់​ថា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ មាន​ការភ្ញាក់ផ្អើលមួយនៅក្នុងក្រុម​ទី១២ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយ​ប្រជាពលរដ្ឋបានប្រទះ​ឃើញសាកសពបុរ​ស​ម្នាក់អណ្តែតក្នុងទឹកស្រះមួយកន្លែង ហើយបាន​រាយកា​រណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន។ឆ្លងតាមរយៈការពិនិត្យធ្វើកោសល្យវិច័យ​លើ​សាកសព​ និង​ស្រាវជ្រាវជំហ៊ានដំបូងទើបដឹងថា ជនរងគ្រោះមាន​ឈ្មោះ ម៉ិល សុខុម ភេទប្រុស អាយុ២២ឆ្នាំ រស់​នៅ​ភូមិប្រឡាយស្តៅ ឃុំតា​លាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មាន​មុខរបរ​មិនពិតប្រាដក និង​មានស្លាកស្នាមរបួស​នៅផ្នែកក្បាលដោយអន្លើផង។

ជាមួយនឹងការ​បាត់បង់ជីវិតនេះ ក៏បានដឹងផងដែរថា ទ្រព្យសម្បត្តិជាប់នឹងខ្លួនមួយចំនួនដូចជា៖ម៉ូតូ និងទូរស័ព្ទផង​ដែលជា​របស់ជនរងគ្រោះក៏ត្រូវបាត់បង់​ ចាប់​ផ្តើមពីចំណុចនេះ និងអ​នុវត្តនូវ​បទបញ្ជា​របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចន​គរបាល​បើកការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់រហូតកំណត់​បាននូវមុខសញ្ញាសង្ស័​យ​ក្នុង​ករណីនេះ ។

 លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរ​បាលស្រុកមោងឫស្សីបានបញ្ជាក់ថា ក្រោយ​ពេលធ្វើ ការកំណត់អំពីមុខសញ្ញាដែលពាក់ព័ន្ឋក្នុងករណី​នេះលោកបានសហការណ៍ធ្វើការ​ស្រាវជ្រាវលើ​ភូមិសាស្រ្តស្រុកចំនួន០៤គឺស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត ក្រោម​ការដឹកនាំផ្ទាល់ពីលោក​ឧត្តម​សេនីយ៍ត្រី ជេត វណ្ណនី រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ជន​ស័ង្សយ​ត្រូវបានឃាត់​ខ្លួនក្នុងភូមិសាស្រ្ត ស្រុកគាស់ក្រឡ បន្ទាប់ពីពួក​គេគេចខ្លួនចូល​ដល់ភូមិ​សាស្រ្តស្រុកសំឡូតរួ​ច​មក ។

 លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានឲ្យដឹ​ង​បន្ថែមថា នៅចំពោះមុខសមត្ថកិច្ចនគរបាល ជន​ស័ង្សយចំនួន០២នាក់
១-ឈ្មោះ ណែត សុបិន្ត ភេទប្រុស អាយុ​២៨ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារស្រុកមោងឫស្សី ខេត្តបាត់ដំបង។
២-ឈ្មោះ ឯក ស៊ីណាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ 
 នៅចំពោះមុខសមត្ថកិច្ចជនស័ង្សយបានឆ្លើយសារភាពថា ពួកគេពិតជាបានសម្លាប់​មិត្តភ័ក្រ្ត​របស់​ខ្លួនឈ្មោះ ម៉ិល សុខុម ភេទប្រុស កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពេលបបួល​មកផឹកស៊ី​ដើម្បីប្លន់យកទ្រព្យសម្បត្តិពិតប្រាកដមែន​ ដោយប្រើប្រាស់ញញួរនិងដែកវាយក្បាលសម្លាប់​ ហើយសែងទម្លាក់ចូលទឹកស្រះក្នុងភូមិក្បែរកន្លែងកើតហេតុ​។

 ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះសមត្ថកិច្ចនគរ​បាលដកហូតបាន៖(ម៉ូតូចំនួន០១គ្រឿង ដែល​ជារបស់​ជនរងគ្រោះគឺម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៦ ទូរស័ព្ទដៃម៉ាកសាំស៊ុងចំនួន០២​គ្រឿង​ បន្ទះស្លាក​លេខម៉ូតូចំនួន០១មានលេខ បាត់ដំបង​ 1X-1539 ព្រមទាំងញញួរ​ ដែកនិងកាំបិតផង។
បច្ចុប្បន្នជនសង័្សយកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលា​ដំបូង​ខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4870 នាក់
ម្សិលមិញ :
3310 នាក់
សប្តាហ៍នេះ :
32580 នាក់
ខែនេះ :
471018 នាក់
3 ខែនេះ :
1091499 នាក់
សរុប :
17853046 នាក់