ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់លើកទី៤ នៅខេត្តកែប
Sat,01 June 2019 (Time 02:13 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 429នាក់)


ខេត្តកែប៖នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកែប ដែលពិធីនេះក៏មានការចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពទូទាំងខេត្ត កងកម្លាំងទាំងបី គណៈអភិបាលក្រុង ស្រុក ក្រុមយុវជនកាយរិទ្ធ និងមន្ត្រីចំណុះរដ្ឋបាលខេត្តទាំងមូល។

ក្នុងកិច្ចប្រជុំនេះ លោក កែន សត្ថា ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកែប បានគូសបញ្ជាក់ថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានដំណើរការយ៉ាងសកម្ម ហើយការអនុវត្តនិងចាត់វិធានការច្បាប់ទទួលបានលទ្ធផលខ្ពស់ ដោយសមត្ថកិច្ចពាក់ព័ន្ធបានបើកប្រតិបតិ្តការយ៉ាងក្តៅគគុក​ ដូចជាការបង្កា ការបង្ក្រាប លើការប្រើប្រាស់គ្រឿងញៀនបានជាច្រើនករណីផងដែរ។

ចំពោះលទ្ធផលនៃការបង្ក្រាបខាងលើនេះ បានធ្វើឱ្យបទល្មើសឧក្រិដ្ឋមួយចំនួនមានការថយចុះ ដូចជាអំពើឆក់ប្លន់ និងឃាតកម្ម ដែលស្ថានភាពបែបនេះបានជះឥទ្ធិពលជាវិជ្ជមានដល់បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ទូទៅ ជាពិសេស ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងការបន្សាបព្យាបាលអ្នកប្រើប្រាស់សារធាតុញៀន ដែលបានកាត់បន្ថយក្តីបារម្ភរបស់ប្រជាពលរដ្ឋអំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ក៏ដូចជាជួយស្រោចស្រង់អនាគតយុវវ័យ និងបង្កើនភាពកក់ក្តៅដល់អាណាព្យាបាល ឬក្រុមគ្រួសាររបស់ពួកគេផងដែរ។

ជាចុងក្រោយ លោកអភិបាលខេត្តបានជំរុញដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវមានវិធានការផ្សព្វផ្សាយ សហការគ្នា បង្ការ ទប់ស្កាត់ កុំឱ្យកើតមានបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន។លោកថា គ្រឿងញៀនបានធ្វើឱ្យគ្រួសារជួបផលវិបាកគ្រប់ជំពូក និងបានបង្កភាពវឹកវរដល់សង្គមជាតិទាំងមូល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10069 នាក់
ម្សិលមិញ :
7315 នាក់
សប្តាហ៍នេះ :
36984 នាក់
ខែនេះ :
479277 នាក់
3 ខែនេះ :
1101329 នាក់
សរុប :
17865560 នាក់