ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ឧកញ៉ាបណ្ឌិត​ជា រតនា និងលោកជំទាវ ប្រគល់រថយន្តសង្គ្រោះ ដែលជាអំណោយរបស់​សម្តេចតេជោ ជូនអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត
Mon,10 June 2019 (Time 02:18 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 422នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយមានខ្វះខាតនូវរថយន្ត​សង្គ្រោះបន្ទាន់នៅក្នុងប៉ោយប៉ែត ​នាព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ន ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹង​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឧកញ៉ា បណ្ឌិត​ជា រតនា និងលោកជំទាវលី ហៀក រតនា បាន​នាំយក​រថយន្តសង្គ្រោះ ដែល​ជាអំ​ណោយរបស់ដ៏ថ្លៃថ្លារបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាចក្រកម្ពុជា ជូនអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដើម្បីជាមធ្យោបាយដ៏សំខាន់សម្រាប់​ជួយសង្គ្រោះដល់​​​អ្នកជំងឺទាន់​ពេលវេលា​។

ពិធីផ្តល់រថយន្ត​សង្គ្រោះបន្ទាន់ជូនអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានធ្វើឡើងនៅមន្ទីពេទ្យ​បង្អែក​ប៉ោយប៉ែត ស្ថិតនៅភូមិ​ប្រជាធម្មកើត សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មាន​ជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកឧញ៉ា និងមន្ត្រីរាជការជា​ច្រើន​ស្ថាបន័​នៅក្នុងប៉ោយប៉ែត លោកគ្រូ អ្នកគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋយ៉ាច្រើនកុះករផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ​ឧកញ៉ា បណ្ឌិត​ជា រតនា បានមានប្រសាសន៍ថា​ ដោយ​មើល​ឃើញ​ក្រុង​ប៉ោយប៉ែតមានការរីកចំរើនលើគ្រប់វិស័យគួរ​ឲ្យកត់សម្គាល់ ទើបឯកឧត្តម ​ឧកញ៉ា បណ្ឌិត បាន​នាំយក​រថយន្តសង្គ្រោះ ដែល​ជាអំ​ណោយរបស់ដ៏ថ្លៃថ្លារបស់​សម្តេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដើម្បីងាយស្រួលក្នុងការជួយ​សង្គ្រោះ​ដល់ប្រជាពលរដ្ឋដែលជួបបញ្ហាឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងដឹកអ្នក​ជំងឺផ្សេងៗ ទៀត​មកកាន់មន្ទីពេទ្យ​។

ទទឹមនោះដែរលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែង អំណរ​គុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបាន​យកចិត្ត​ទុក​ដាក់ចំពោះ​ពលរដ្ឋខ្មែរ និងបានប្រគល់រថ​យន្តសង្រ្គោះបន្ទាន់ជូនដល់​អធិការដ្ឋាននគរបាល ក្រុង​ប៉ោយប៉ែត ដើម្បីជួយសង្គ្រោះពលរដ្ឋក្នុង​មូលដ្ឋានដែលរងគ្រោះ និងជួបបញ្ហាផ្សេងៗ។

ជាកិច្ចបញ្ចប់ នៃកម្មវិធីឯកឧត្តម ​ឧកញ៉ា បណ្ឌិត​ជា រតនា រួមនឹង​ឯកឧត្តម លោកជំទាវ លោកឧញ៉ា និង​មន្ត្រីរាជការ នាំយកនូវអំណោយជាថវិការ គ្រឿងឧបភោគបរិភោគ និងសម្ភារៈ​មួយចំនួន​ចែក​ជូនដល់អ្នកជំងឺ ដែលកំពុង​សម្រាក​នៅមន្ទីពេទ្យបង្អែក(ដីថ្មី)ចំនួន១០០នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7315 នាក់
ម្សិលមិញ :
3310 នាក់
សប្តាហ៍នេះ :
35025 នាក់
ខែនេះ :
473463 នាក់
3 ខែនេះ :
1093944 នាក់
សរុប :
17855824 នាក់