ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកតាវ័យ៧១ឆ្នាំម្នាក់ គាំងបេះដូងស្លាប់ បន្ទាប់ពីអារម្មណ៍រំភើបពេក ខណ:ពេលដេកជាមួយស្រីស្នេហ៍
Fri,31 May 2019 (Time 11:23 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 488នាក់)


រាជធានីភ្នំពេញ៖កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ មានករណីដែលគួរឲ្យចាប់អារម្មណ៍មួយបានកើតឡើង ដោយលោកតាវ័យ៧១ឆ្នាំម្នាក់គាំងបេះដូងស្លាប់ ខណ:ដែរដេកជាមួយស្រីស្នេហ៍អារម្មណ៍រំភើបពេក បណ្ដាលឱ្យគាំងបេះដូងស្លាប់តែម្តង។

ករណីដែលគួរឲ្យចាប់អារនេះបានកើតឡើងនៅក្នុងបន្ទប់លេខ៦អា ជាន់ទី១ ផ្លូវលំ ក្រុមទី៤ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកតាមានឈ្មោះ ស៊ុំ លន់ អាយុ៧១ មុខរបរ គ្មាន ស្នាក់នៅមិនពិតប្រាកដ ម្តងនៅផ្ទះកូននេះ ម្តងនៅផ្ទះកូននោះ រកកន្លែងឲ្យប្រាកដមិនឃើញ មានស្រុកកំណើត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ចំណែកស្រីស្នេហ៍មានឈ្មោះ ឆុំ សុផល អាយុ៣៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិស្ទឹងថ្មី ឃុំអញ្ចាញរ៉ូង ស្រុកបរិបូរណ៍ កំពង់ឆ្នាំង ជាម៉េម៉ាយ កូនប្រុសម្នាក់អាយុ៧ឆ្នាំ ។

តាមប្រភពពីស្ត្រីដែលស្នាក់នៅបន្ទប់នោះដែរ ត្រូវជាប្អូនស្រីបង្កើត របស់ឈ្មោះ ឆុំ សុផល បានឲ្យដឹងថា លោកតា និងបងស្រីរបស់ខ្លួន ស្គាល់ស្រឡាញ់គ្នា តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩មកម្លេះ អស់រយៈពេលជាង៣ខែមកហើយ កន្លងមកគាត់គ្រាន់តែ មកលេង មួយភ្លែត ហើយទៅវិញបាត់ ។

ទើបតែនៅព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បងស្រីរបស់ខ្លួនឈឺមិនស្រួលខ្លួន ទៅចាក់ថ្នាំដាក់សេរ៉ូម នៅផ្ទះពេទ្យ ផ្សារព្រៃទា ហើយលោកតា ក៏បានមកមើលដែរ លុះដល់ល្ងាច លោកតា ក៏មិនបានវិលទៅវិញដែរ សុំដេកនៅក្នុងបន្ទប់ុំាន គ្នា៣នាក់ រហូតដល់វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា នេះបងស្រីបានប្រាប់ឲ្យខ្លួន ទៅធ្វើការទៅ រូបគេមិនសូវស្រួលខ្លួន ហើយក៏មិនទៅធ្វើការដែរ សង្ងំដេកសិន ប្រាប់ហើយ ស្ត្រីជាប្អូនក៏ចុះដើរទៅរោងចក្រ តាំងពីម៉ោង៥និង៣០នាទី បាត់ទៅ នៅសល់ក្នុងបន្ទប់ តែបងស្រីនិងលោកតា ២នាក់ ដេកក្នុងបន្ទប់។

ស្រាប់តែនៅវេលាម៉ោង៦និង៥០នាទី ទើបឮដំណឹងថា លោកតាគាំងបេះដូងសន្លប់ ទើបវិលមកវិញ ហៅរកម៉ូតូកង់បីដឹកបំណងយកទៅពេទ្យ តែពិនិត្យជាក់ស្តែង ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោ ទាំងម្ចាស់ផ្ទះ ទាំងស្រីស្នេហ៍ ខណៈដែល កូនចៅលោកតា មិនដឹងនៅឯណា រាយការណ៍ប្រាប់ប៉ូលិសចុះទៅពិនិត្យមើល ។

តាមស្ត្រីឈ្មោះ ឆុំ សុផល បានឲ្យដឹង ទាំងអៀនផង ភ័យផង ថាលោកតាញាប់ញ័រ ខ្លាំងពេក រហូតទន់ដៃជើង ក្លាយជារឿងបែបនេះ ។

ទោះជាយ៉ាងណាក្តី ក្រោយពីកើតរឿង ស្លាប់លើបង្គង ត្រូវបានប្រជាពលរដ្ឋ មេភូមិ តាមស្វែងរក សាច់ញាតិ កូនចៅសព ហើយបានហៅកូនប្រុសលោកតារងគ្រោះទៅដល់កន្លែងកើតហេតុ មានឈ្មោះ លន់ ម៉ារិន អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ដឹងពីជីវិត អារម្មណ៍របស់ឪពុក ចូលចិត្តដើរបែបនេះ គាត់ក៏មិនប្តឹងផ្តល់អ្វីដែរ ធ្វើយ៉ាងម៉េច បើអារម្មណ៍បែបនេះហើយ មានតែឲ្យប៉ូលិស ជួយធ្វើ លិខិតមរណៈភាព សម្រាប់ដឹកសពទៅធ្វើបុណ្យនៅវត្តពោធិចិនតុង ។

តាមសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ សន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ប្រឹងរហូតអស់ខ្យល់។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3738 នាក់
ម្សិលមិញ :
7315 នាក់
សប្តាហ៍នេះ :
30653 នាក់
ខែនេះ :
472946 នាក់
3 ខែនេះ :
1094998 នាក់
សរុប :
17859229 នាក់