ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បើកបងខ្វះការប្រុងប្រយ័ត្ន ខណៈផ្លូវកោងបើ​កក្នុងល្បឿនលឿន រេចង្កូតធ្លាក់ផ្លូវ ​ចូលក្នុងទឹកស្រះ បណ្ដាល​ឲ្យស្លាប់​តៃកុងម្នាក់
Tue,28 May 2019 (Time 10:33 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 550នាក់)


ខេត្តបន្ទាយមានជ័យ​៖តៃកុងរថយន្តម្នាក់បានស្លាប់​បាត់បង់ជីវិត ខណៈបើករថយន្តក្នុងល្បឿនលឿន មកដល់ចំណុ​ចផ្លូវកោងរេចង្កូតធ្លាក់ផ្លូវចូលក្នុងទឹកស្រះ បណ្ដាលឲ្យស្លាប់ភ្លាមៗ​នៅនឹងកន្លែង​កើត​ហេតុ។

ករណីគ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើងកាលពីវេលាម៉ោ​ង០៤ល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២​០១៩ មុខវត្តប្រាសាទសំរោង ស្ថិតនៅ​ភូមិតេជោ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមាន​ជ័យ​។

បើតាមប្រភពព័ត៌​មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ​គេបានឃើញរថយន្ត​ជនរងគ្រោះបើក​បរក្នុងល្បឿនលឿនដូចហោះ លុះដល់ផ្លូវកោងយកចង្កូតមិនបាន​ហោះទៅធ្លាក់​មាត់​ស្រះជិតចិញ្ចើមផ្លូវបណ្តាលឲ្យអ្នកបើកស្លាប់នៅក្នុងរថយន្ត។

បើតាមប្រជាការពារភូមិតេយោភ្នំឆ័ត្រ បានឲ្យដឹងថា អ្នកបើករថយន្តដែល​ស្លាប់បាត់បង់ជីវិតនោះ​មានឈ្មោះ សោម សុភី អាយុ៥០ឆ្នាំ ជាយោធាមានឋាន:ជាអនុសេនីយ៍ឯក នាយរងការិយាល័យ​ប្រតិបត្តិកា​រសឹកសេនាធិការដ្ឋានអន្តរាគមន៍ រស់ម្តុំផ្សារថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រជាការពារភូមិតេយោ​ភ្នំឆ័ត្របានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះគេបា​នឃើញរថយន្តកាមរី​ឆ្លាម ពណ៍ស ពាក់ស្លាកលេខ សៀមរាប 2A 7316 បើកពីលិចមកកើ​តក្នុងល្បឿន​លើនបើកដូចហោះលុះ​បើកមកដល់ចំណុចកើតហេតុ​ដោយសារមិនស្គាល់ភូមិ​សាស្ត្រថា នៅខាងមុខមានផ្លូវកោងយ​កចង្កូតមិនទាន់ក៏ហោះទៅធ្លាប់​នៅស្នាមភ្លោះមាត់ផ្លូវជិតស្រះ​ទឹកឡើងរួញបណ្តាលឲ្យអ្នកបើកស្លាប់នៅក្នុងរថយន្តតែម្តង។

ក្រោយពី​កើត​ហេតុ​ហើ​យមាន​ប្រជាពល​រដ្ឋមកជួយយកសពចេញពីរថយន្តហើយបានទូរស័ព្ទហៅ​ប្រពន្ធមកយកសព យកទៅតំគល់ទុកនៅវត្តស្វាយចាស់ ដើម្បីរៀបចាត់ចែងធ្វើបុណ្យតាមប្រ​ពៃណី។
ចំណែករថយន្តសមត្ថកិច្ចអូស​យកមករក្សាទុកនៅអធិការ ដើម្បីដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5759 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
39377 នាក់
ខែនេះ :
480814 នាក់
3 ខែនេះ :
1105040 នាក់
សរុប :
17872088 នាក់