ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០២នាក់ ពាក់ព័ន្ឋករណីគ្រឿងញៀន
Tue,28 May 2019 (Time 03:16 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 554នាក់)


ខេត្តកំពង់ចាម៖​ជនសង្ស័យ​ចំនួន០២នាក់ ដែលជាប់​ពាក់ព័ន្ឋទៅនឹង​ករណីគ្រឿងញៀន ត្រូវបាន​កម្លាំង ជំនាញស្រុក​ស្រី​សន្ធរធ្វើការស្រាវជ្រាវរហូតឈាន់ដល់ការចាប់ឃាត់ខ្លួន​។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើង​កាលថ្ងៃច័ន្ទ ០៩រោច ខែពិសាខឆ្នាំកុរ ឯកសក ព ស ២៥៦៣ ត្រូវ​និ​ងថ្ងៃ២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៦ នៅចំណុចភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបាន​ឲ្យដឹងថា​៖មុននឹងឈានងល់ការបង្ក្រាបនេះ​ ជំនាញស្រុកស្រីសន្ធរ បាន​ធ្វើ​ការ​ស្រា​វ​ជ្រាវ រហូតឈាន​ដល់ការបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរ​ដោយខុសច្បាប់នូវ​សារ​ធាតុញៀន ដោយប្រើ​វិធានញុះញង់។

សមត្ថកិច្ចបន្តថា​៖ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួនចំនួន០២នាក់នោះ
១-ឈ្មោះវ៉ា ស៊ីណា ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ នៅភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្ត​កំពង់ចាម។
២-ឈ្មោះលីម ឆេងហ៊ាង ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយម៉ូ ឃុំព្រែកដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម។
ក្រោយពីបង្ក្រាបកម្លាំងរឹបអូសបាននូវវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ចំនួន​០១កញ្ចប់តូច,ម៉ូតូ០១គ្រឿងម៉ាកស៊ុយសាកីលីត ស្លាកលេខ PP1CK1257 ,ទូរស័ព្ទអាយហ្វូនហ្វាយ ០១គ្រឿង និងប្រាក់ញុះញង់ចំនួន២០.០០០រៀល និង១០$។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង​ខាងលើសមត្ថកិច្ចកំពុង​ធ្វើការសាកសួរ និងកសាងសុំណុំរឿង​ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5951 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
39569 នាក់
ខែនេះ :
481006 នាក់
3 ខែនេះ :
1105232 នាក់
សរុប :
17872280 នាក់