ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បើ​កវគ្គបំប៉ន​ភ្នាក់ងារ សង្កេត​ការណ៍បោះ​ឆ្នោត ​របស់គណបក្ស​ប្រជាជនកម្ពុជា សម្រាប់​ការបោះឆ្នោតជ្រើ​សរើ​សក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ អាណត្តិ​ទី​៣
Sun,26 May 2019 (Time 05:09 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 562នាក់)


ខេត្តកំពត៖នៅព្រឹក​ថ្ងៃ​ពុធ​ ៤រោច​ ខែពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែឧស​ភា​ ឆ្នាំ​២០១៩​ នៅមន្ទីរគណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​ មានបើ​កវគ្គបំប៉ន​ភ្នាក់ងារសង្កេត​ការណ៍បោះ​ឆ្នោត​របស់គណបក្ស​ សម្រាប់​ការបោះឆ្នោតជ្រើ​សរើ​សក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ អាណត្តិ​ទី​៣​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២៦ ខែឧសភាខាងមុខ ក្រោមអធិប​តីភាព​លោ​ក​ ស៊ឹម​ វុទ្ធា សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណ:ឃោសនាអប់រំ​គណបក្សប្រជាជ​នកម្ពុជា​ខេត្តកំពត​ និងមានការអញ្ជើញចូលរួមពីលោក​ តាក​ ហាប់​ សមាជិកអ​ចន្ត្រៃយ៍គណបក្សខេត្ត និងជាអនុប្រធានគណៈឃោសនាអប់រំ​ លោកស្រី​ ទិត​ សេដ្ឋា សមាជិកា​អចិន្ត្រៃ​យ៍​គណបក្សខេត្ត និងជាគ្រូបង្គោលការងារបោះឆ្នោតគណបក្សខេត្ត ព្រមទាំងមានកា​រចូលរួមពីលោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​គណបក្សក្រុង ស្រុក ថ្នាក់ដឹកនាំការិយាល័​យទាំង៣​នៃ​គណៈ​ឃោសនា​អប់រំ​ខេត្ត តំណាងមន្ទីរគណបក្សខេត្ត គណបក្សស្រុក ក្រុង ព្រមទាំងភ្នាក់​ងារសង្កេត​ការណ៍​​របស់គណបក្សប្រជាជនកម្ពុជា​ទាំង​ ៨ក្រុង-ស្រុក។

មានមតិក្នុងវគ្គ​អប់រំបំប៉ននេះ លោក​ ស៊ឹម​ វុទ្ធា​ បានមានប្រសាសន៍​ថា៖ តួនាទី​ជាអ្នកសង្កេតការណ៍ ត្រូវតែយល់ឲ្យបានច្បាស់​នូវនីតិវិធី​ និងច្បាប់ បទបញ្ជានៃការបោះឆ្នោតអសាកល​របស់​ គ.ជ.ប​ ជៀសវាងការធ្វើ​ឲ្យមានកំហុស​ ហើ​យត្រូវត្រួតពិ​និត្យឲ្យបាន​ល្អត្រឹមត្រូវនូវដំណើរ​ការតាមការិយា​ល័យបោះឆ្នោតនីមួយៗ​ ថាតើ​ប្រពឹត្តទៅបានរលូន​ ឬមានបញ្ហាដែរឬទេ? ដើម្បីជាមូលដ្ឋានបម្រើ ការពារនូវផលប្រយោជន៍ជូនគណបក្សយើង ហើយស្របតាមគោលការណ៍ច្បាប់ និងលទ្ធិប្រជាធិប​តេយ្យ ។

ជាមួយ​នេះដែរ ​លោកស្រី​ ទិត​ សេដ្ឋា​ សមាជិកា​អចិន្ត្រៃយ៍​គណបក្សខេត្ត និងជាគ្រូបង្គោលក្នុងវគ្គប​ណ្តុះ​បណ្តាល​បានធ្វើ​បទបង្ហាញ​ នឹង​បកស្រាយ​រាល់​នីតិវិធី​ និងច្បាប់ បទបញ្ជានៃការបោះឆ្នោត​អសា​កល​នេះទៅដល់សិក្ខាកា​មដែលចូលរួមឲ្យបានយល់កាន់តែច្បាស់ថែមទៀត​ ដើ​ម្បីបម្រើ​ដល់កា​របោះឆ្នោតនៅថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ​២០១៩​ ខាងមុខនេះ​៕

នៅចុងបញ្ចប់នៃវគ្គបំប៉ន លោក ស៊ឹ​ម វុទ្ធា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមជាភ្នាក់ងារគណបក្សទាំង ៨​ស្រុក ក្រុង ត្រូវប្រឹង​ប្រែងយកអស់កម្លាំងកាយ ចិត្ត បញ្ញាស្មារតី ជួយបម្រើ និងការពារផលប្រយោ​ជន៍ជូនគណបក្សប្រ​ជាជនកម្ពុជាយើង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុងអាណត្តិទី៣​នេះ ឲ្យទទួលបានជោគជ័យ ១០០% ប្រកបដោយមនសិការ​ទទួលខុសត្រូវការងា​រខ្ពស់ និងសេចក្តីស្រឡាញ់ជឿជាក់ គាំទ្រ ដឹងគុណយ៉ាងក្រៃលែងចំពោះ​គណបក្សប្រជាជនកម្ពុជា​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2160 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
164614 នាក់
ខែនេះ :
510371 នាក់
3 ខែនេះ :
1102066 នាក់
សរុប :
17622000 នាក់