ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាលខេត្តកំពតចុះត្រួតពិនិត្យការកែលម្អសោភ័ណភាពរង្វង់មូលទុរេននិងក្លោងទ្វារពហុកីឡដ្ឋានខេត្តកំពត
Mo,09 Dezember 2019 (Time 04:01 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 468នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃទី០៨ ​ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអ​ភិបាល​ខេត្តកំពត បានអញ្ជើញ​ចុះត្រួតពិនិត្យការរៀប​ចំកែលម្អសោភ័ណភាព​ក្លោងទ្វារព​ហុកីឡដ្ឋាន​ខេត្ត​កំពត សម្រាប់ត្រៀមរៀបចំប្រារព្ធពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី២០រហូត​ដល់ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។

ជាមួយគ្នានេះរង្វង់មូលផ្លែទុរេនក្រុងកំពត បន្ទាប់ពីមានមជ្ឈដ្ឋានរិះគន់ថា បានរៀបចំ​កែលម្អខុស​ទ្រង់ទ្រាយ​ដើមនោះ ខណៈនេះរដ្ឋបាលខេត្តកំពតក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធធ្វើការកែលម្អ រចនាសារជាថ្មី ឱ្យមានលក្ខណៈល្អប្រសើរឡើងវិញ និងដូចទ្រង់ទ្រាយដើមវិញហើយ។

សូមជម្រាបផ​ងដែរថា៖ ការរៀបចំសោ​ភ័ណភាពតុបតែងគ្រប់ហេដ្ឋារច​នាសម្ព័ន្ធនៅក្នុងក្រុងកំពត​ដើម្បីត្រៀមលក្ខណៈអបអរសាទរពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី ២ នៃខេត្តកំពត​ដែលប្រព្រឹត្ត​ទៅនៅថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩​ខាងមុខនេះ រាល់ការកែលំអរ​សោភ័ណភាពរ​បស់ក្រុង​កំពត និងរដ្ឋបាលខេត្តនា​ពេលកន្លងមកឃើញថា គ្រប់ហេដ្ឋារចនាសម្ព័ន្ធ​ពិតជាមានសោភ័ណ​ភាពគួរឱ្យទាក់ទាញ។​ប៉ុន្តែទន្ទឹមនឹងការកែប្រែសោភ័ណភាពយ៉ាងស្រស់បំព្រងបែបនេះ ក៏មានមតិម​ហាជន​បានសំដែងការរិះគន់ ដូចជាកន្លែង​ខ្លះបន្ទាប់ពីបានកែលម្អ​ ដោយភ្លើងផ្កាភ្ញីខ្លាំង​ពេកបណ្ដាល​ឱ្យ​បាត់បង់សោភ័ណភាពដើម ពិសេសចំណុចរង្វង់មូលផ្លែទុរេនតែម្តង។ 

ក្រោយពីមា​នមតិរិះ​គន់ពីមជ្ឈដ្ឋានមួយចំនួនរួចមករដ្ឋបាលខេត្តកំពត ក៏បានកែតម្រូវ​ឡើងវិញដែល​បា​នធ្វើឱ្យសោភ័ណភាពដើមរបស់ទុរេនមើល​ទៅសក្តិសមជាផ្លែទុរេនគ្រប់រដូវកាល បើទោះបីមើ​លពេ​លយប់ឬពេលថ្ងៃក៏រូបផ្លែទុរេនក្នុងក្រុងកំពត នៅតែរំលេចសោភ័​ណភាពយ៉ាងស្រស់ត្រកា​លដូចមុនដដែល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1318 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
155657 នាក់
ខែនេះ :
551383 នាក់
3 ខែនេះ :
1168628 នាក់
សរុប :
17801514 នាក់