ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហម​ខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៩ ក្រោមប្រ​ធាន​បទ «ស្ម័គ្រចិត្ត ដើម្បី អនាគតប្រកបដោយបរិយាប័ន្ន»
Mo,09 Dezember 2019 (Time 02:40 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 444នាក់)


ខេត្តកំពង់ចា​ម៖នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធាន​គណៈកម្មាធិការ សាខាកាបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញជា អធិបតីភាក្នុងទិវា​អន្តរ​ជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៩ ក្រោមប្រធានបទ «ស្ម័គ្រចិត្ត ដើម្បី អនាគតប្រក​បដោយបរិ​យាប័ន្ន»។

ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួម ពីលោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ជាស​មាជិក សមាជិក គណៈកម្មាធិការសាខា អ្នកស្ម័គ្រចិត្ត និងយុវជនជនកាកបាទក្រហម ជាច្រើននាក់ ផងដែរ​។ 

ថ្លែងក្នុងឱកាសនោះដែរឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ សាខាកាបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានចាត់ទុកថា ៖ «សមិទ្ធិផល និងសកម្មភាព ដ៏រស់រវើក របស់អ្នកស្ម័គ្រចិត្ត ដែល​សម្រេចបានកន្លងមក គឺពោរពេញទៅដោយការស្ម័គ្រចិត្ត និងឧត្ដមគតិ មនុស្សធម៌ ក្រោមការដឹ​កនាំ​ផ្ទាល់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ពិតប្រាកដ» ។ 

ឯកឧត្ដម អ៊ុន ចាន់ដា បញ្ជាក់ថា រយៈពេល១ឆ្នាំ កន្លងមកនេះ គណៈកម្មាធិការសាខាកាបា​ទក្រហម​កម្ពុជា ខេត្តកំពង់ចាម បានខិតខំយកចិត្តទុកដាក់ អនុវត្តលើវិស័យស្នូលទាំង៤ របស់កាកបាទក្រហ​មកម្ពុជា រួមទាំង ការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ ដែលបង្កឡើងដោយ​ការប្រែ​ប្រួលអាកាសធាតុ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរមកលើលំនៅដ្ឋាន និងប៉ះពាល់ដលជីវភាពរស់​នៅ​របស់​ប្រជាពលរដ្ឋ តាមបណ្ដាស្រុកមួយចំនួន។ប៉ុន្តែ ដោយការរួមគ្នា ​យើងប្រមូលបានកម្លាំងមនុស្ស​ធម៌​ជួយប្រជាពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ជាក់ស្ដែង ខេត្តបានរៀបចំស្បៀងសង្គ្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ខ្យល់កន្ត្រាក់ បាក់ច្រាំង គ្រួសារចាស់ជរា ជនពិការជួបការលំបាក ស្ត្រីមេម៉ាយកូនច្រើន គ្រួសារជនពិការ អ្នកជម្ងឺអេដស៍ គ្រួសារកងទ័ព​ គ្រួសារជនពលី ចូលបុណ្យសព និងគ្រួសារមានជម្ងឺធ្ងន់ជាដើម ...។ល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម​ អ៊ុន ចាន់ដា ក៏បានសម្ដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រ​ធាន ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ប្រកបដោយកិត្តិ​បណ្ឌិត ដើម្បី ជីវភាពរស់នៅ សុខុមាលភាព និងជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈ តម្លៃមនុស្សធ​ម៌ បានកាន់តែប្រសើរឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ។ទន្ទឹមជាមួយនោះ ឯកឧត្ដមប្រធានគណៈកម្មធិការសាខា ក៏សូម​ថ្លែងអំណរគុណ ចំពោះ អនុសាខាក្រុង ស្រុក ក៏ដូចជាអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបា​នចូលរួមចំណែកយ៉ាងសំខាន់ ជាមួយសាខាខេត្ត ក្នុងការបំពេញបេសក​កម្មមនុស្សធម៌ របស់ខ្លួន ក្នុងការផ្ដល់សេវា និងការសម្របសម្រួលកាងារ ដើម្បី ឆ្លើយតបទៅនឹងជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ដើម្បី ​លើកកម្ពស់តម្លៃមនុស្សធម៌ ជូនប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2030 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156369 នាក់
ខែនេះ :
552095 នាក់
3 ខែនេះ :
1169340 នាក់
សរុប :
17802226 នាក់