ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប៉ាណូខ្លោងទ្វារចូលផ្សារ​កំពង់ត្រាច ផ្នែកខាងលិច ដាច់ធ្លាក់ចុះក្រោម បណ្តាលឱ្យស្ត្រី​ម្នាក់រងរបួស​ធ្ងន់
Sa,07 Dezember 2019 (Time 06:50 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 428នាក់)


ខេត្តកំពត៖​ស្ត្រីម្នាក់បានរងរបួសយ៉ាងដំណំ ខណៈផ្លាកប៉ាណូមួយ​ផ្ទាំង ស្ថិតចំណុច​ក្លោងទ្វារចូល​ផ្សារកំពង់ត្រាចផ្នែកខាងលិច បានដាក់ធ្លាក់មកក្រោមសង្កត់ពីលើនៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩។

តាមប្រភពព័ត៌មា​ននៅកន្លែងកើតហេតុបាននិយាយថា ប៉ាណូដែលធ្លាក់បង្ក​ហានិភ័យដ​ល់មនុ​ស្ស​នេះ ជារបស់ក្រុមហ៊ុនសាប៊ូវីសូ​(Viso)ហើយផ្លាក​ប៉ាណូនេះ ត្រូវបានដាក់​តាំងបញ្ឈរ​នៅមុខខ្លោងទ្វា​រ​ផ្សារស្រុកកំពង់ត្រាច ខេត្តកំពត ជាច្រើនឆ្នាំមកហើយ ប៉ុន្តែគេមិនដែល​ឃើញផ្នែកពាក់ព័ន្ធ​ណាមួយ​មក​ត្រួតពិនិត្យឡើយ ដោយការដាច់ធ្លាក់យ៉ាងផុយស្រួយបែបនេះ សង្ស័យ​ច្រេះស៊ី​ដែកផ្តាច់​មុខតំ​ណរ ឬផ្សារមិនជាប់និយាយឱ្យស្រួលស្តាប់ គឺការតម្លើងផ្លាកយីហោមាន​ការធ្វេសប្រហែសនិងគ្មានគុ​ណភាព ទើបប៉ាណូនេះងាយដាច់ធ្លាក់បង្កឱ្យមនុស្សរងគ្រោះបែបនេះ។

ប្រភពដដែលបាន​បន្តថា នេះចាត់ទុកជាសំណាងល្អហើយ ព្រោះអំឡុងពេលប៉ាណូ​បាក់ធ្លាក់​នោះ ស្រ​បពេលដែលពុំសូវមានមនុស្សចេញចូលច្រើនដូចពេលព្រឹក តែបើប៉ាណូនេះ​ធ្លាក់នៅពេល​ព្រឹកព្រលឹមវិញមិនដឹងមានមនុស្សប៉ុន្មាននាក់ទេដែលត្រូវរងគ្រោះថ្នាក់ដោយសារប៉ាណូសង្កត់នោះ។

គេបានបញ្ជាក់ផងដែរ​ថា ស្ត្រីដែលរងរបួសដោយសារប៉ាណូសង្កត់មានឈ្មោះ ជិន ខ្លឹង ភេទស្រី អាយុ៣៧​ឆ្នាំ មុខរបរ​កសិករ រងរបួសធ្ងន់(បាក់ខ្ទង់ច្រមុះ) រស់នៅភូមិ​កោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

បច្ចុប្បន្នស្ត្រីរងគ្រោះ ដោយ​សារមានស្ថានភាពរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសា​រដឹកបញ្ជូនទៅ​សង្គ្រោះ​ព្យាបាលនៅ​ឯមន្ទីរពេទ្យប្រទេសវៀតណាម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2596 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156935 នាក់
ខែនេះ :
552661 នាក់
3 ខែនេះ :
1169906 នាក់
សរុប :
17802792 នាក់