ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលស្រុកដំណាក់​ចង្អើរ ប្រារព្ធខួបអនុស្សាវរីយ៍​លើកទី៤១ នៃទិវាកំណើតរណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍ មាតុភូមិកម្ពុជា
Sa,07 Dezember 2019 (Time 05:30 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 419នាក់)


ខេត្តកែប៖កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកដំណាក់ចង្អើរ មានរៀប​ចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូ​មិកម្ពុជា(២ធ្នូ១​៩៧៨-២ធ្នូ២០១៩)។ 

ពិធីនេះស្ថិតក្រោម​អធិបតីភាព លោកស្រី គឹម ចន្នីអភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក និងលោកប្រធានស្តីទីក្រុម​ប្រឹក្សា​ស្រុក ព្រមទាំ​ងមា​នការអញ្ជើញចូលរួមពី ​លោក លោកស្រី ស​មាជិកក្រុមប្រឹក្សាស្រុក លោក​អភិ​បាលរងស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីក្រោមឱវាទ ក្រុមយុវជនទាំងបីប្រភេទ និងសិស្សានុ​សិស្ស​យ៉ាងច្រើនកុះករ។

ថ្លែ​ងក្នុងពិធីនេះ​ លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរ បានមានប្រសាសន៍ថា ក្នុងរយៈ​ពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមការត្រួតត្រារបស់ ប៉ុល ពតបានបង្កវិនាសសកម្មលើគ្រប់វិស័យ ដោយបំផ្លាញអស់នូវរាល់រចនាស​ម្ព័ន្ធសង្គមជាតិ និងកាប់សម្លាប់ប្រជាជនឯងយ៉ាងរង្គាលបំផុត។ ប្រជាជនកម្ពុជាជាង៣លា​ន៣សែននាក់បានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌បំផុត។ 

លោកស្រីអភិបាលស្រុក បានបញ្ជាក់ទៀតថា ព្រោះតែមើលឃើញនូវអំពើដ៏សាហាវយង់ឃ្នងនោះ ទើបកើតមានចលនាបះបោរក្រោកឈរឡើងតស៊ូរបស់ប្រជាជនគ្រប់ទិសទីដោយបង្កើតជារណសិរ្សសាមគ្គីសង្រ្គោះជា​តិកម្ពុជានាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលបច្ចុប្បន្នមានឈ្មោះ​ថារណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍មាតុភូមិកម្ពុជា ហើយកម្លាំងបដិវត្តន៍នៃរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា ដោយមានកា​រគាំទ្រពីប្រជាជនគ្រប់ទិសទីក៏បានវាយសម្រុកផ្តាច់ព្រ័តរហូតទទួលបានជ័យជម្នះជា​ប្រវត្តិសាស្រ្ត​លើរ​បប​កម្ពុជា​ប្រជាធិបតេយ្យនៅថ្ងៃទី៧​ ខែមករា ឆ្នាំ១៩៧៩។

លោកស្រីអភិបាលស្រុក បានក្រើនរំលឹកផងដែរ​ថា ដូច្នេះសូមបងប្អូន ពិសេសយុវជន យុវនារីទាំង​អស់ចងចាំថាមានរណសិរ្យ២ធ្នូឆ្នាំ១៩៧៨ ទើបមាន ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលធ្វើឱ្យប្រជាជន​កម្ពុជារួចផុតពីរណ្តៅមរណៈ។ បន្ថែមពីនេះទៅទៀត គឺមានថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នេះហើយ ទើ​បយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2102 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156441 នាក់
ខែនេះ :
552167 នាក់
3 ខែនេះ :
1169412 នាក់
សរុប :
17802298 នាក់