ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឆេះបន្ទប់ជួលស្នាក់នៅ ក្នុ​ងក្រុង​ព្រះសីហនុ សំណា​ងល្អមិនបណ្ដាល​ឲ្យគ្រោះថ្នាក់​ដល់មនុស្ស
Sa,07 Dezember 2019 (Time 04:40 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 414នាក់)


ខេត្តព្រះសីហនុ៖ករណី​អគ្គីភ័យឆា​បឆេះបន្ទប់ជួលក្នុងក្រុងព្រះ​សីហនុកាលពីវេលា​ម៉ោង០៤និង៣០​នាទី​ព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហនុ មិនដឹងពីមូលហេតុ។

បន្ទប់ជួល ដែលរងការឆាប់ឆេះពីអគ្គីភ័យនោះ បណ្តាលឲ្យខូចខាត ឆេះបន្ទប់ជួលស្នាក់នៅ ទំហំ៣​ម៉ែត្រ​គុណ៤ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ចំនួន០៦បន្ទប់ តែមិនមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដ​ល់អាយុជីវិតមនុស្សឡើយ រីឯមូលហេតុឆេះនៅមិនទាន់ដឹងនៅឡើយ។

បើតាមសមត្ថកិច្ច​បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីអគ្គីភ័យឆាបឆេះបន្ទប់​ជួល​ស្នាក់នៅនោះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះ​សីហនុ បានដឹកនាំកម្លាំងការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ កម្លាំងកងរាជ​អាវុធហត្ថក្រុងព្រះសីហនុ ប្រើប្រាស់កម្លាំងសរុបចំនួន២០នាក់ សហការជាមួយកម្លាំង​ស្នងការនគរ​បាល​ខេត្ត ចេញអន្តរាគមន៍ និងជួយសង្រ្គោះបាញ់ទឹកពន្លត់អគ្គីភ័យ បានរលត់ទាំងស្រុង​នៅវេលា​ម៉ោង០៥:២០នាទី ថ្ងៃខែឆ្នាំដដែល មិនបង្ករឱ្យរាលដាលប៉ះពាល់​ដល់លំនៅប្រជាពលរដ្ឋ​រស់នៅក្បែរ​ទីនោះឡើយ។ 

សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្រ្គោះ កម្លាំងមានសមត្ថកិច្ចបានប្រើ​ប្រាស់រថយន្តពន្លត់​អគ្គីភ័យ សរុបចំនួន០៣គ្រឿង អស់ទឹក០៥ឡាន រថយន្តពន្លត់អគ្គីភ័យ បញ្ជាការដ្ឋានកងរាជអាវុធ​ហត្ថខេត្ត០១គ្រឿង អស់ទឹក០១ឡាន និងរថយន្តពន្លត់អគ្គីភ័យ ស្នងការនគរបាលខេត្ត០២គ្រឿង អស់ទឹក០៤ឡាន ទើបរលត់ជាស្ថាពរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3776 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158115 នាក់
ខែនេះ :
553841 នាក់
3 ខែនេះ :
1171086 នាក់
សរុប :
17803972 នាក់