ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួន ចោរលួចកាចកម៉ូតូម្នាក់ នៅស្ទឹងមានជ័យ​ទី៣​
Sa,07 Dezember 2019 (Time 03:38 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 414នាក់)


រាជធានីភ្នំពេញ៖កាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរ​បាល​ប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួច​កាចកម៉ូតមិន​បាន​សម្រេច នៅចំណុចផ្លូវ​វេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឯម ភារី នា​យប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ុង បញ្ញា ភេទ​ប្រុស​អាយុ២៩ ឆ្នាំមុខរបរ មិនពិតប្រាកដ  ស្នាក់នៅក្នុងបុរីឡាយគង់ ភូមិម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ចំណែកជនរងគ្រោះមានឈ្មោះ ប៉ែន សុក្រនីនាថ ភេទស្រី អាយុ២០ឆ្នាំ មុខរប​របុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

លោកនាយ​ប៉ុស្ដិ៍បានបន្ដទៀតថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌​ខ្មៅ​លាយក្រហម ពាក់ស្លាកលេខភ្នំពេញ1BW - 6596 ជិះពីផ្ទះទៅក្រុមហ៊ុនចំណុចក្នុងបុរីប៉េងហួត រួចទុកម៉ូតូនៅមុខកន្លែងធ្វើការ ស្រាប់តែមួយស្ទុះ​ក្រោយមកក៏មាន​ជនសង្ស័យម្នាក់​ដើរទៅវិញ​ទៅ​មក ហើយក៏បានដើរមកក្បែរម៉ូតូលួចកាចក ពេលនោះសន្ដិសុខ​យាមក្នុងបុរីបានស្រែក​ធ្វើឲ្យជន​សង្ស័រត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនយកមកធ្វើការសាកសួតែម្ដង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានមកធ្វើសកម្មភាពលួចកា​ច់កម៉ូតូពិតប្រាកដមែន។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានកសាងសំណុំ​រឿងប​ញ្ជូន​ជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4040 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158379 នាក់
ខែនេះ :
554105 នាក់
3 ខែនេះ :
1171350 នាក់
សរុប :
17804236 នាក់