ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្ទាវឡើងក បម្រុងចាប់រំ​លោភកុមារីអាយុ៦ឆ្នាំ​ម្នាក់ សំណាងល្អពលរដ្ឋជួយទាន់
Fr,06 Dezember 2019 (Time 05:44 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 441នាក់)


ខេត្តកណ្ដាល៖ក្មេងស្ទាវ​អាយុ១៧ឆ្នាំម្នាក់ ត្រូវបានកម្លាំនគរបាលស្រុកខ្សាច់កណ្ដាល ចាប់វាយខ្នោះ​បន្ទាប់​ពី​ប៉ន់ប៉ងចាប់រំលោភកុមារីអាយុ៦ឆ្នាំម្នាក់ ខណ:ដែលកំពុងជិះកង់ទៅទិញសម្លរ។

ករណីនេះបានកើត​ឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូ​មិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

បើតាមសមត្ថកិច្ចស្រុកខ្សាច់កណ្ដា​ល បានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ចត ចន្ថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ​មុខរបរកម្មករសំណង់។ចំណែកកុមារីរងគ្រោះ មានអាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ជនសង្ស័យ និងកុមារីរងគ្រោះមានទីលំ​នៅភូមិមួយគ្នា។

ប្រភពដដែលបន្ត​ថា មុនពេលកើតហេតុ ស្ត្រីឈ្មោះ គ្រី សារ៉ន ជាម្តាយ បានប្រើកុមារីរងគ្រោះឲ្យ​ទៅទិញ​សម្លរនៅផ្ទះឈ្មោះ អ៊ំ ភេទស្រី ដើម្បីយកមកហូបបាយ ហើយកុមារីរងគ្រោះបានជិះ​កង់តែ​ម្នាក់ឯងទិញសម្លរ លុះត្រឡប់មកវិញ ដល់កន្លែងស្ងាត់ ស្រាប់តែជនសង្ស័យជិះម៉ូតូកា​ត់តាមនោះ​ឃើញ ក៏ឈប់ទុកម៉ូតូគៀនផ្លូវ ហើយចាប់កុមារីរងគ្រោះអៀវលើខ្នង​ដើរកាត់ព្រៃសំដៅទៅអាង​ហែល​ទឹក បម្រុងចូលក្នុងបន្ទប់ទឹក ដើម្បីធ្វើសកម្មភាពរំលោភ តែជនរងគ្រោះស្រែកយំខ្លាំងពេក ឮដល់អ្នកមើលថែអាងហែលទឹក ក៏​បានទៅជួយកុមារីរងគ្រោះទាន់ពេល រួចចាប់ជនសង្ស័យប្រគល់​ឲ្យនគរ​បាលប៉ុស្តិ៍រដ្ឋបាលវិហារសួគ៌ ដើម្បីចាត់ការតាមច្បាប់តែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជ​នសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាចាប់ក្មេងស្រីរងគ្រោះ​បំណងយកទៅ​រំលោភក្នុងបន្ទប់ទឹកប្រាកដមែន។
បច្ចុប្បន្នជ​នស​ង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4052 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158391 នាក់
ខែនេះ :
554117 នាក់
3 ខែនេះ :
1171362 នាក់
សរុប :
17804248 នាក់