ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួមនុស្សចំនួន៥នាក់ និងរឹបអូសវត្ថុតាងមួយចំនួន
Fr,06 Dezember 2019 (Time 05:20 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 414នាក់)


ខេត្តពោធិ៍សាត់៖សង្វៀនជល់មាន់មួយកន្លែង​ នៅត្រង់ចំណុចអូរដេកា ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រ​ម៉ោយ ស្រុកវាល​វែង ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងនគរបាលស្រុកវាលវែង ចុះឆ្មក់បង្រ្កាបដោយ​ឃាត់ខ្លួនអ្នកមា​នញៀន​ល្បែងចំនួន៥នាក់ និងរឹបអូសបានវត្ថុតាងមួយចំនួន​កាលពីរ​សៀល​ថ្ងៃ​ព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។
បើតាមនគរបាលស្រុកវា​លវែងបានឲ្យដឹងថា៖ក្រុមញៀនកីឡាជល់សត្វមាន់ដាក់លុយ ទាំង៥នាក់ដែលត្រូវបានចាប់ឃាត់ខ្លួននោះរួមមាន:
ទី១/ឈ្មោះ ចន ឌឹម ភេទប្រុស អាយុ៦២ឆ្នាំ ម្ចាស់ទីតាំង(សង្វៀន)។
ទី២/ឈ្មោះ ប៊ន ពិសិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ។
ទី៣/ប៊ន ចាន់ណា ភេទប្រុស អាយុ៤៩ឆ្នាំ អ្នកទាំង៣នាក់នេះ រស់នៅចំណុចភូមិ/ឃុំកើតហេតុ។
ទី៤/ឈ្មោះ យឹង ចាន់ថន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែងនិង។
ទី៥/ឈ្មោះ ម៉ក់ អ៊ូច ​ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិផ្សារអណ្ដែរ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
វត្ថុតាងដែលដកហូតជាក់ស្ដែងរួមមាន​៖ម៉ូតូចំនួន១១គ្រឿង,រថយន្ដម៉ាក កាមរី០១គ្រឿង,អាគកចំនួន០៣ក្បាល​,ស្បែកជើងចំនួន១២គូរ,កន្រ្តក់ជ័រចំនួន០៣,ជញ្ជីងសម្រាប់ថ្លឹងសត្វមានចំនួន ០១គ្រឿង,ស៊ុំស​ម្រាប់ក្រុងសត្វមានចំនួន០២។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវ​ត្ថុតាងតាងទាំងអស់ បាននាំយកទៅអធិការដ្ឋាននគ​របាលស្រុកវាល​វែង ដើម្បីចា​ត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2078 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156417 នាក់
ខែនេះ :
552143 នាក់
3 ខែនេះ :
1169388 នាក់
សរុប :
17802274 នាក់