ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សន្តិសុខផ្សារ​នាគមាស ឡើងបើករថយន្តកូរ៉េ មួយតោនកន្លះ ជ្រុលបុកប្រធានប្រជាការ​ពារ សង្កាត់ផ្សារដើមគរ​ម្នាក់បណ្តាល​ឲ្យស្លាប់​
Fr,06 Dezember 2019 (Time 04:07 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 427នាក់)


រាជធានី​ភ្នំពេញ៖ប្រធាន​ ប្រជាការពារសង្កាត់ផ្សារដើមគ​រម្នាក់បានស្លាប់ នៅពេលដែលបញ្ជូន ទៅ​ដល់​មន្ទីរ​ពេទ្យ ​ខណៈ​ចុះរៀបសណ្តាប់ធ្នាប់នៅផ្សារនាគមាស ហើយត្រូវសន្តិសុខផ្សារនាគមាស បើករថយន្តជ្រុលបុកពេញទំហឹង​ កាលពីវេលាម៉ោង​៩និង៣០​នាទី​ព្រឹក ថ្ងៃទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវ​លេខ​២៣៤​ ក្បែរផ្សារនាគមាស​ សង្កាត់ផ្សារដើមគរ​ ខណ្ឌទួលគោក​ រាជធានីភ្នំពញ​។

តាមប្រភពព័ត៌មានពីអាជីវករផ្សារ ដែលបាន​ឃើញ​ហេតុការណ៍បាន​ឲ្យដឹងថា​ នៅមុនពេលកើ​ត​ហេតុគឺមាន​មន្ត្រីនៃគណៈបញ្ជាការឯកភាព​សង្កាត់ផ្សារដើមគរ សហការជាមួយគណៈកម្មា​ការផ្សារ​នាគ​មាស​ បានចុះរៀបសណ្តាប់ធ្នាប់នៅជុំវិញផ្សារ​ ដោយបុរសម្នាក់ជាប្រធានប្រជាការពារសង្កាត់ បានបើករថយន្តកូរ៉េមួយ​តោនកន្លះរបស់សង្កាត់​ មកឈប់នៅកន្លែងកើតហេតុ ហើយបានចុះពីលើ​រថយន្តចូល​ទៅបត់ជើង​រួចបានដើរមកមុខរថយន្ត​ ស្របពេលនោះ​មានបុរសម្នាក់ជាសន្តិសុខ​ផ្សារ​នាគមាស បានឡើងទៅបើករថយន្តនោះ ក៏ជ្រុលទៅបុកបុរស​រងគ្រោះផ្ទប់ជាមួយ​រថយន្ត​មួយ​គ្រឿងទៀត ដែលចតនៅខាងមុខពេញ​ទំហឹងបណ្តាលអោយរងរបួសធ្ងន់​ធ្ងរ​ត្រូវបានរថយន្តសាម៉ុ​យដឹ​កយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ប៉ុន្តែ​ដោយ​សារស្ថានភាពធ្ងន់ធ្ងរពេក​ជនរងគ្រោះ​បានស្លាប់បាត់បង់ជីវីតពេញបញ្ជូនទៅដល់មន្ទីរពេទ្យ​ ចំណែកសន្តិសុខ​ដែលឡើងបើក​រថយន្ត​ត្រូវបាន​ឃាត់ខ្លួនបានភ្លាមៗ​។

សមត្ថកិច្ចបាន​​​​​​​​​ឲ្យ​ដឹងថា​ សពបុរសខាងលើមានឈ្មោះ​ សុខ​ ហឿន​ អាយុ៥៤ឆ្នាំ​ មុខរបរ​ជាប្រធាន​ប្រជាការពារសង្កាត់ផ្សារដើមគរ​។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ សហការជាមួយសមត្ថកិច្ច​ជំនាញ​ ចុះវាស់វែងយករថយន្តបង្ក នឹងអ្នកបើកបរទៅកាន់ការិយាល័យចរាចរ​ណ៍ផ្លូវ​គោក នៃស្នង​ការដ្ឋាននគរបាលរាជធានីភ្នំពេញ ​ដើម្បីរង់ចាំដោះស្រាយតាមច្បាប់​ ចំណែកសពត្រូវ​បានធ្វើលិខិត​ប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3608 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157947 នាក់
ខែនេះ :
553673 នាក់
3 ខែនេះ :
1170918 នាក់
សរុប :
17803804 នាក់