ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ត្រីចាប់ផ្តើមត្រូវ ​រដ្ឋបាលជលផ​ល អំពាវនាវឲ្យប្រជាពលរដ្ឋ មកធ្វើប្រហុក ផ្អក ចាប់ពី​ថ្ងៃនេះ​ដល់ថ្ងៃទី០៩ ធ្នូ
Fr,06 Dezember 2019 (Time 04:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 420នាក់)


ខេត្តកំពង់ឆ្នាំង៖កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩​ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឲ្យប្រជាពលរដ្ឋម​កធ្វើប្រហុក ផ្អក ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ។

រដ្ឋបាលជនផ​លបានឲ្យដឹងថា ក្នុងរដូវនេសាទ ឆ្នាំ២០១៩-២០២០នេះ បន្ទាប់ពីបានធ្វើការសង្កេត តាមដាន​លើកំពស់ទឹក ដែលហូរចេញពីបឹងទន្លេសាប ឃើញថា ទឹកបានស្រកចុះយ៉ាងលឿន ដែល​មិនធ្លាប់ជួបប្រទះ ក្នុងរយៈកាលកន្លងមក។

ទឹកដែលហូរចេញពី​បឹងទន្លេសាប ស្រកចុះ​យ៉ាងលឿនបែបនេះ ធ្វើឲ្យគន្លង​ដាយ​នៅតាមដង​ទន្លេសាប ក្នុងភូមិ​សាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើន ក្នុង​ខែ​មិគសិរ​នេះ គឺចាប់ពីថ្ងៃ៩កើត ដល់ថ្ងៃ១៣កើត ត្រូវនឹងថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ​ ប្រសិនបើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។

យោងលើស្ថានភាព ដូចបា​នជម្រាបជូនខា​ងលើ រដ្ឋបាលជលផល ស្នើសុំអញ្ជើញបងប្អូនប្រជាពល​រដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរសម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រី ក្នុងខែមិគសិ​រនេះ ឲ្យបានរួសរាន់ តាមពេលវេលានិង ទីកន្លែង ដូចបានជម្រាបជូនខាងលើ។

ជាមួយគ្នា​នេះដែរ រដ្ឋបាល​ជលផល សូមសំណូមពរដល់​អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់​មេត្តា បង្កលក្ខ​ណៈងាយស្រួលជូនដល់ប្រ​ជាពលរដ្ឋ បានធ្វើដំណើរទៅមក ស្នាក់នៅនិងដឹកជញ្ជូន​ផលិ​តផ​លត្រីកុំឲ្យមានការរាំងស្ទះតាមការគួរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3174 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157513 នាក់
ខែនេះ :
553239 នាក់
3 ខែនេះ :
1170484 នាក់
សរុប :
17803370 នាក់