ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះពលរដ្ឋមួយកន្លែង​ សំណាងល្អមិ​នរាលដាល​ដល់ផ្ទះ​អ្នកជិត​ខាង
Fr,06 Dezember 2019 (Time 02:57 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 410នាក់)


រាជធានីភ្នំពេញ៖ឆេះផ្ទះពលរដ្ឋមួយកន្លែ​ង ស្ថិតនៅចំណុចផ្ទះលេខ១០CE ជាន់ទី១ ផ្លូវ៣១៦ ក្រុម៣២ ក្នុង​សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង១​ និង៤០នាទីរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២​០១៩ បង្កការភ្ញាក់ផ្អើលដល់បងប្អូន​ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចមូ​លដ្ឋានចេញ​ជួយ​អន្តរាគមន៍ពន្លត់ ខណៈម្ចាស់ផ្ទះមិននៅចាក់សោរពីខាងក្រៅ​។

ពាក់ពន្ឋ័ករណីខាងលើនេះបើ​តាមប្រភពព័ត៌មានពីសមត្ថកិច្ច និងប្រជាពលរដ្ឋ​នៅកន្លែង​កើតហេតុ​បាន​ឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះ​ខាងលើមិននៅផ្ទះ ហើយបានចា​ក់សោរពីខាងក្រៅ ស្រា​ប់​​តែនៅវេលា​ម៉ោងកើតហេតុ ក៏មានផ្សែងហុយ​ខ្លាំងឡើងៗ និងអណ្តាតភ្លើ​ងចេញពីក្នុងផ្ទះជាន់ទី១ ពេល​នោះបងប្អូន​ប្រជាពលរដ្ឋ​ដែលរស់នៅក្បែរ​ខាងបានរាយការណ៍​ទៅសមត្ថកិច្ចមូលដ្ឋាន​អោយ​ចុះត្រួតពិនិត្យ និងសហការជួយ​អន្តរាគមន៍ ដោយយកបំ​ពុងពន្លត់អគ្គីភ័យជាច្រើនបំពុង រួមទាំង​ទុយោទឹក​មកបាញ់ជាបន្តបន្ទាប់ ដើម្បីកុំអោយ​រាលដាលទៅផ្ទះអ្នកជិតខាងបន្តទៀត ហើយ​សមត្ថ​កិច្ច​ក៏បានទាក់ទង​ហៅរថយន្តពន្លត់អគ្គីភ័យ​ចេញមកជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្ត​ពន្លត់​អគ្គីភ័យអស់មួយគ្រឿងទើបរលត់ទៅវិញជាស្ថាពរ​។

សំរាប់ករណីអគ្គីភ័យខាងលើនេះ​សមត្ថកិច្ចមូលដ្ឋានបានបញ្ចាក់ថា មូលហេតុគឺ​បណ្តាលមកពីឆ្លង​ចរន្តអគ្គិស​នី ចេញពីបន្ទប់អ​សណៈ បណ្តាលអោយឆេះរាលដាល​ខូចខាតសំភារៈក្នុងបន្ទប់មួយ​ចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1269 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
155608 នាក់
ខែនេះ :
551334 នាក់
3 ខែនេះ :
1168579 នាក់
សរុប :
17801465 នាក់