ថវិការសប្បុរសជន ជួយមន្ទីរពេទ្យកាល់ម៉ែត គិតមកដល់ព្រឹកនេះ កើនឡើងជាង៧០លានដុល្លារ និងប្រាក់រៀលជាង៣២លានរៀល
រាជធានីភ្នំពេញ៖បើយោងតាមការចុះផ្សាយនៅលើបណ្ដាញសង្គម facebook ជាផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត រហូតមកដល់ព្រឹកថ្ងៃទី៦ ខែធ្នូឆ្នាំ២០១៩នេះ មានចំនួន70,191,994ដុល្លារ និងប្រាក់រៀលចំនួន32,110000រៀល។
បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងចំនួនទឹកប្រាក់ឡើងដល់ជាង១០០លាន
ដុល្លារដែលធ្វើឱ្យយើងមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងនោះសម្តេចក៏សូមអរគុណចំពោះសប្បុរសជនទាំងអស់ ដែលចូលរួមបរិច្ចាគ ដើម្បីសង្រ្គោះ
ជិវិតមនុស្សតបតាមការអំពាវនាវរបស់សម្តេច៕