ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមខេត្តកំពត ប្រារព្ធទិវាពិភពលោក ប្រយុទ្ធប្រឆាំងជំងឺអេដស៍
Do,05 Dezember 2019 (Time 06:40 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 532នាក់)


ខេត្តកំពត៖នារសៀលថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានប្រារព្ធទិវាពិភពលោកប្រយុទ្ធ​ប្រឆាំងជំងឺ​អេដស៍ ១ធ្នូ ឆ្នាំ​២០១៩​ នៅសាលសន្និសីទខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិ​បាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិ​ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងឯកឧត្តម សុឹម គឹមសែន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ ព្រមទាំងថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព យុវជនស្ម័គ្រចិត្តកាកបាទក្រហម  គ្រួសាររងគ្រោះដោយជំងឺអេដស៍ និងអ្នកផ្ទុក​មេរោគ​អេដស៍​ប្រមាណ១០០០នាក់។

ក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានអានទាំងស្រុងនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងឱកាសទិ​វាពិភពលោកប្រយុទ្ធប្រឆាំងជំងឺ​អេដស៍ ១ធ្នូ​ ឆ្នាំ២០១៩។ 

ជាមួយគ្នានោះដែរឯកឧត្តមប្រ​ធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត​ បាន​ផ្តល់​អំណោយជូនអ្នកផ្ទុកមេរោគចំនួន៥៥៤នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម ទឹក​ត្រីមួយ​យួរ ទឹកដោះគោខាប់ពីរកំប៉ុង ស្ករសមួយគីឡូក្រាម ថវិកាពីរម៉ឺនរៀល និងអាវយឺតមួយ​កញ្ចប់។​ដោយឡែកយុវជនកាកបាទក្រហម១០០នាក់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម៥០នាក់​ ក្នុងម្នាក់ៗទទួលបានមួយម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1717 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156056 នាក់
ខែនេះ :
551782 នាក់
3 ខែនេះ :
1169027 នាក់
សរុប :
17801913 នាក់