ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃុំសង្កា​ត់ ក្នុងខេត្តក្រចេះ​ទទួលបានTAB​LETS សម្រាប់​អនុវត្តកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ​ជូនស្រ្តីមាន​ផ្ទៃពោះ ​និងកុ​មារអាយុ​ក្រោម ២ឆ្នាំ ពីរដ្ឋបាលខេត្ត
Mo,30 Dezember 2019 (Time 04:11 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 457នាក់)


ខេត្តក្រចេះ៖រដ្ឋបាលខេត្តក្រចេះនាថ្ងៃច័ន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំពិធីប្រគល់ TABLETS ជូនដល់ឃុំសង្កាត់ក្នុងខេត្តក្រចេះ សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រោមអធីបតីភាព ឯកឧត្តម ទុយ ប៊ុនសេរីរត្នមុនី អភិបាលខេត្តស្តីទី។
   
ឯកឧត្តម អភិបាលខេត្តស្តីទី មានប្រសាសន៍ថា ដោយផ្អែកតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ជាដំណាក់កាលអន្តរកាល ដែលប្រគល់ភារកិច្ចអនុវត្តកម្មវិធី ទៅឲ្យក្រសួងសុខាភិបាល ដោយប្រើប្រាស់មូលដ្ឋានសុខាភិបាល និងដំណាក់កាលទី២ ផ្ទេរការអនុវត្តកម្មវិធីពីក្រសួងសុខាភិបាល ទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ចាប់ពីខែមករា ឆ្នាំ ២០២០ តទៅ 

ការកសាងសមត្ថភាពមន្ត្រីអនុវត្តកម្មវិធី ជាពិសេសមន្ត្រីរដ្ឋបាលឃុំសង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈជាកិច្ចការមួយយ៉ាងបន្ទាន់ នឹងមិនអាចខ្វះបានក្នុងការកំណត់ភាពជោគជ័យនៃការអនុវត្តកម្មវិធីដើម្បីសម្រេចកិច្ចការនេះទើបក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត និងបន្តបណ្ដុះបណ្ដាល ជនបង្គោលថ្នាក់ឃុំសង្កាត់ និងមូលដ្ឋានផ្លូវបាល សាធារណៈនៅទូទាំងប្រទេស ដើម្បីឲ្យមន្ត្រីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រង និងអនុវត្តកម្មវិធី ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមខ្លឹមសារដូចដែលបានចែងក្នុងសៀវភៅ ប្រតិបត្តិគោលស្ដីពី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ។

ឯកឧត្តមបន្តថា ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ បានដាក់ចេញនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកំណែទម្រង់លើគ្រប់ផ្នែក គ្រប់វិសយ័ មានដូចចែងក្នុងយុទ្ធសាស្ត្រចតុកោណដើម្បីជំរុញកំណើនការងារសមធម៌ និងប្រសិទ្ធភាព ដែលកូកាទៅវាគឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រការកាត់បន្ថយភាពក្រីក្រ។ដើម្បីធានាប្រសិទ្ធភាព និងពន្លឿនការកាត់បន្ថយភាពក្រីក្រឲ្យកាន់តែលឿនក្រសួង និងស្ថាប័ននានា ជាពិសេសក្រសួងផែនការដែលមានការចង្អុលបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3422 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106794 នាក់
ខែនេះ :
555676 នាក់
3 ខែនេះ :
1166217 នាក់
សរុប :
17808613 នាក់