ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តស្វាយរៀង ប្រគល់Tablets ជូនដល់ឃុំសង្កាត់ក្នុងខេត្ត សម្រាប់អនុវត្ត​កម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូន ស្ត្រី​មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
Mo,30 Dezember 2019 (Time 03:37 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 452នាក់)


ខេត្តស្វាយរៀង៖ឯក​ឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃចន្ទ ៥កើ​ត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស​ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជា​អធិបតី ក្នុងពិ​ធីប្រគល់Tablets ជូនដល់ឃុំ សង្កាត់ក្នុងខេត្តស្វាយរៀង សម្រាប់អនុវត្តកម្ម​វិធីឧបត្ថម្ភ​សាច់​ប្រាក់ជូន ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការកំណត់​អន្តសញ្ញាណកម្មក្រី​ក្រ​តាម​ការ​ស្នើសុំ។

ក្នុងឱកាសនោះលោក​ ថោង សាមាន ប្រធានមន្ទីរផែនការខេត្តស្វាយរៀងបានបញ្ជាក់ថា ដើម្បីអនុ​វត្ត​អោយ​បានត្រឹមត្រូវ មានសង្គតិភាព ​មានប្រសិទ្ធភាព និងប្រើប្រាស់បានយូ ឃុំសង្កាត់នីមួយៗ ដែលទទួលបានTablets ១គ្រឿង ​ក្នុង១ឃុំសង្កាត់សរុប៨០គ្រឿង សម្រាប់ប្រើប្រាស់អនុវត្តកម្មវិធី​ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមា​នផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ និងការកំណត់អន្តសញ្ញាណ​កម្មគ្រួសារ​ក្រីក្រតាមការស្នើសុំ ត្រូវប្រើប្រាស់អោយបានត្រឹមត្រូវ និងថែរក្សាអោយបានល្អប្រសើរ។

ចំពោះការ​ប្រើប្រាស់Tablets នេះ គឺជាការខ្ចីយកទៅប្រើប្រាស់​បណ្តោះអាសន្នតែប៉ុណ្ណោះ ព្រោះស្ថិត​នៅក្នុងការចុះបញ្ជីសារពើភណ្ឌ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន  និងយុវនិតិ​សម្បទាខេត្តស្វាយ​រៀង។

ឯកឧត្តម ម៉ែន វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង មានប្រសាសន៍ថ្លែងនូវការអ​រគុណ​ចំពោះវត្តមា​ន លោក លោកស្រី ពិសេសមន្ត្រីទទួល​បន្ទុកកិច្ចការផ្តល់​សេវាជូនស្ត្រីមាន​ផ្ទៃ​ពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រូសារក្រីក្រ ស្របតាមគោលនយោបាយគាំពារសង្គម(២០១៦-២០២៥)របស់​រាជរដ្ឋាភិបាល។​

ហើយការចែកជូននូវ Tabletsទៅដល់ឃុំ ​សង្កាត់ទាំង៨០ នៅក្នុងខេត្តស្វាយរៀងនាពេលនេះ ជា​បរិប​ទមួយដ៏សំខាន់ក្នុងការជម្រុញ  និងលើកកម្ពស់ទៅដល់ការផ្តល់សេវាជូន​ដល់ក្រុមគោលដៅ នៃគ្រួសា​រក្រីក្រ សម្រាប់ផែនទីមគ្គុទេ្ទសក៍ រយះពេលវែង សម្រាប់ការកែទម្រង់ និងការអភិវឌ្ឍ​ប្រព័ន្ធគាំពា​រសង្គមនៅកម្ពុជា។ 

តាមរយះការដាក់ចេញនូវផែន​ទី​យុទ្ធសាស្ត្រ ធានាអោយបាននូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយ​ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន ព្រមទាំងលើកកម្ពស់សុខមាលភាព សមធម៌ សាមគ្គី​ភាព និងភាពសុខដុមរមនានៅក្នុងសង្គមជាតិ ដូចជាកម្មវិធីឧបត្ថមសាច់ប្រាក់ ជូន​ស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ គឺជាកិច្ចការអាទិភាពមួយក្នុង ចំណោមកិច្ច​ការអាទិភាព​ផ្សេងទៀត ដែលត្រូវអនុវត្តមុនគេ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3952 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
107324 នាក់
ខែនេះ :
556206 នាក់
3 ខែនេះ :
1166747 នាក់
សរុប :
17809229 នាក់