ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ​ហ៊ុន សែន ​ទទួលជួបឯក​អគ្គរដ្ឋទូត នៃសា​ធារណរដ្ឋប្រ​ជាធិបតេយ្យទីម័រ​ខាងកើត ដែល​បញ្ចប់អាណត្តិបេសក​កម្មការ ទូត​នៅកម្ពុជា
Mo,30 Dezember 2019 (Time 03:00 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 425នាក់)


រាជធានីភ្នំពេញ៖នាព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឲ្យ លោកជំទាវ ហ្វេ​លី​ស៊ី​ដា​ដេ ដេ ស៊ូ​សា ហ្គូ​ទែ​រែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា ក្នុងពេលដែលលោក​ជំទាវត្រូវបានបញ្ចប់​អាណត្តិបេស​កកម្មការទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
 
ក្នុងជំនួបនោះ លោកជំទាវបានគោរពថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅជាទី​បំផុតក្នុងឱកាស​ដែល​លោកជំទាវទទួលបានគ្រឿងឥស្សរិយយសពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សី​ហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ។លោក​ជំទាវបាន​គោរពជម្រាបជូន​សម្ដេចតេជោ​នាយករដ្ឋមន្ត្រីថា លោកជំទាវពិតជាមានកិត្តិយសយ៉ាង​ខ្លាំងដោយបានមក​បំពេញបេ​សកកម្មការទូតនៅកម្ពុជា។

ជាមួយគ្នានេះផងដែរ លោកជំទាវបានជម្រាបជូនសម្ដេចតេជោថា ក្នុងរយៈពេល ៤ ឆ្នាំដែលលោក​ជំទាវបានមកធ្វើជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា គឺបេះដូងរបស់លោក​ជំទាវស្ថិតនៅ​ក្នុងប្រទេស​កម្ពុជារួចទៅហើយ។

លោកជំទាវបានពិនិត្យឃើញថា កម្ពុជាគឺជាប្រទេសដ៏គំរូមួយដែល​អាចដកស្រង់បទពិសោធន៍ ហើយយកបទពិសោ​ធន៍នោះដើម្បីជាការរៀនសូត្រផងនិងដើម្បីជាការចែករំលែកទៅកាន់មិត្តភក្តិ និងបណ្ដា​ប្រទេសដទៃទៀតផង។លោកជំទាវបានឃើញសុខសន្តិភាព ស្ថិរភាពរបស់​កម្ពុជាដែល​សុខសន្តិភាពបស្ថេរភាពនេះហើយ ដែលបានជំរុញកា​រអភិវឌ្ឍរបស់កម្ពុជា​ឲ្យមានការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស។
ឆ្លៀតក្នុងឱកាស​នេះដែរ លោកជំទា​វក៏បានគោរពថ្លែងនូវការជូនពរសម្ដេចតេជោ ក្នុងឱកាសចូល​ឆ្នាំថ្មីឆ្នាំសាកលនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរ​ចំពោះលោកជំទាវដែល​ទទួលបានគ្រឿងឥស្សរិយយសពីព្រះករុណាជីវិតតម្កល់លើត្បូង។ជាមួយគ្នានោះ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាប្រទេសកម្ពុជា និងប្រទេសទីម័រខាងកើត គឺជាប្រទេស​កំពុងមានការអភិវឌ្ឍដែលចាំបាច់យើងអាចចែករំលែកបទពិសោធន៍រវាងគ្នាទៅវិញទៅមកគឺកម្ពុជាមានបទពិសោធន៍សម្រាប់ចែកជូនទៅទីម័រខាងកើត រីឯទីម័រខាងកើត​ក៏មានបទពិសោធន៍​សម្រាប់​ចែកជូនមកកម្ពុជាវិញផងដែរ។ អ្វីដែលជាកត្តាសំខាន់នោះគឺយើងផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមក ហើយប្រើ​ប្រាស់​នូ​វអ្វី​ដែលយើងមាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិកា​ររវាងប្រទេសទាំងពី​រឲ្យទទួលបាន​នូវផលប្រយោជន៍រួមផង និងទាំងសង់ខាងផង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2916 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106288 នាក់
ខែនេះ :
555170 នាក់
3 ខែនេះ :
1165711 នាក់
សរុប :
17808107 នាក់