ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ យកចិត្តទុកដាក់លើការគ្រប់គ្រង ចាត់​ចែង និងប្រើប្រាស់​ថវិកា​រអភិវឌ្ឍន៍​មូលដ្ឋានឱ្យមាន​ប្រសិទ្ធភា​ព
Mo,30 Dezember 2019 (Time 11:43 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 428នាក់)


រាជធានីភ្នំពេញ៖ក្នុង​ឱកាសអញ្ជើញជាអ​ធិបតីភាពបិ​ទ​មហា​សន្និបាត លើកទី៣ អាណត្តិទី៣ នៃស​ម្ព័ន្ធភា​ពជាតិសមាគម​ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់កាលពី​ព្រឹកទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅ​សណ្ឋាគារភ្នំពេញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ បានពាវ​នាវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ បន្តផ្តោតការ​យក​ចិត្តទុកដាក់ក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើ​ប្រាស់​ថវិកា​អភិវឌ្ឍន៍​មូលដ្ឋាន ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណ​នេយ្យភាព ស្របតាមគោលការណ៍ និងនីតិវិធី​ដែលបានកំណត់ ដើម្បីឆ្លើយតប​ទៅនឹងបញ្ហាប្រឈម និងតម្រូវការចាំបាច់នានា​របស់ប្រ​ជាពលរដ្ឋ​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សម្តេចក្រឡាហោម ក៏បានបញ្ជាក់បន្ថែមថា ចាប់ពីឆ្នាំ២០២០តទៅ រដ្ឋបាលឃុំ សង្កាត់នីមួយៗ​នឹងទទួលបានថវិកាសរុប​ជាមធ្យម​ចំនួនប្រមាណ១២២.០០០ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍​មូល​ដ្ឋានមានចំនួនប្រមាណ​ជាង ៧០.០០០ដុល្លារ ពោលគឺ​កើនឡើងទ្វេដងធៀបនឹងឆ្នាំ២០១៩ ហើយថវិកានេះ​នឹងកើន​ឡើងជាបន្តប​ន្ទាប់រៀងរាល់ឆ្នាំ ដែលរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កា​ត់​នីមួយៗនឹងទទួលបានថវិកាជាមធ្យម​ចំនួនប្រមាណ ១៩៣.០០០ដុល្លារ ក្នុងនោះ​ថវិកាផ្នែក​អភិវឌ្ឍន៍​មូលដ្ឋានមានចំនួនជាមធ្យមប្រមាណជាង ១៣២.០០០ដុល្លារ។

ទន្ទឹមនឹងនោះ សម្តេចក្រឡាហោម ក៏បានស្នើឱ្យសមាគមក្រុម​ប្រឹក្សាថ្នាក់ក្រោមជាតិ សហការជា​មួយក្រសួងស្ថាប័ន​ពាក់​ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្តផ្តល់កា​រគាំទ្រផ្នែក​បច្ចេកទេសនិងការ​អភិវឌ្ឍ​សមត្ថភាព​ដល់ក្រុមប្រឹ​ក្សាឃុំ សង្កាត់ ដើម្បីធានាដល់ការចាត់ចែង និង​ការប្រើប្រាស់​ថវិកាទាំងនេះឱ្យបានត្រឹម​ត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2278 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
105650 នាក់
ខែនេះ :
554532 នាក់
3 ខែនេះ :
1165073 នាក់
សរុប :
17807469 នាក់