ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្តយី​ឌុប១គ្រឿង​ ដឹកឈើខុសច្បាប់ ទំនងជាធ្ងន់ពេក ក្រឡាប់ធ្លាយចេញឈើ រាយប៉ាយ​ពេញផ្លូវ
Mo,30 Dezember 2019 (Time 09:43 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 404នាក់)


ខេត្តម​ណ្ឌលគិរី៖តាមសេចក្តីរាយការបាន​ឲ្យដឹងថា រថយន្តយីឌុប១​គ្រឿង​ក្នុងចំណោ​មរថយ​ន្ត៥​គ្រឿង​ផ្សេងទៀត ជាកម្មសិទ្ធរប​ស់ថៅកែដេញថ្លៃ​(ជំនាញមិនប្រាប់ឈ្មោះ)​ រស់នៅខេត្ត​កំពង់ធំ ដឹកឈើខុសច្បាប់ ទំន​ងជាធ្ងន់ពេក បានក្រឡាប់ធ្លាយ​ចេញឈើ​រាយប៉ាយពេញផ្លូវ តែសំណាង​តៃកុងមិនរ​ងរបួស​។

ករណីនេះបានកើតឡើងកាលពី​វេលាម៉ោង១​១យប់ ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៩ នៅចំណុចហួស​ផ្លូវបំបែក​ប៊ូស្រា ស្ថិតនៅ​ក្នុងភូមិពូលុង សង្កាត់រមនា ក្រុងសែនម​នោរម្យ ខេត្តម​ណ្ឌលគិរី។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា កាលពីថ្ងៃ ខែ កើតហេតុខាងលើ​មានរថយន្តចំនួន៥គ្រឿង បាន​ប្រមូល​ឈើដែល​ដេញថ្លៃបាន និងថា​បង់ពន្ធជូនក្រសួងសេដ្ឋកិច្ច​និងហេរញ្ញវត្ថុ រួចហើយនោះពី​ចំណុចប៉ុស្តិ៍នគរបាល​ក្រង់តេះនិងវ៉ាយោងស្ថិតក្នុងស្រុកពេជ្រាដា។

មន្ត្រីបរិស្ថានថា បុគ្គលជាអ្នក​ដេញថ្លៃឈើដែលបង្ក្រាបបា​នកាលពី​ពេលកន្លងមកនោះ គឺដេញ​បាន​ចំនួន១៥៣៨ម៉ែត្រគូប មាននៅ(ប៉ុស្តិ៍ក្រង់តេះ ស្នាក់ការវ៉ាយោង ដីខ្មៅ ណាមរ៉ាម​)។

ពាក់ពន្ធ័បញ្ហានេះដែរសង្គមស៊ីវិលចង់ឃើ​ញ ការដេញថ្លៃ និងដឹកជញ្ជួននេះ មានភាពល្អ​ឥតខ្ចោះ​ជាងនេះ ព្រោះ​គេទទួលព័ត៌មានថា កំពុង​មានអ្នកកាសែត​ក្នុងខេត្តម្នាក់​រត់ការរឿង​ដឹកឈើនេះដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3736 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
107108 នាក់
ខែនេះ :
555990 នាក់
3 ខែនេះ :
1166531 នាក់
សរុប :
17808927 នាក់