ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជា​អធិបតី ក្នុង​ពិធីបើកការដ្ឋាន​ស្ថា​ប​នាផ្លូវ​ក្រួស​ក្រហ​ម២ខែ្ស ប្រវែង១៨.៦១៣ម៉ែត្រ ស្រុកថាឡាបរិវ៉ាត់
Fr,27 Dezember 2019 (Time 09:09 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 357នាក់)


ខេត្តស្ទឹងត្រែង៖នា​ព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២៧ ខែធ្នូ ឆ្នាំ២​០១៩ ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​បើកការដ្ឋានស្ថាបនាផ្លូវក្រួសក្រហម២ខ្សែ៖ខែ្សទី១ ប្រវែង១៦៣ម៉ែត្រ ទទឹង៩ម៉ែត្រ និង​ខ្សែទី២ ប្រវែង១៨.៤៥០ម៉ែត្រ ទទឹង៧ម៉ែត្រស្ពានដែកបាឡេ ៣កន្លែង លូកាត់ទទឹងផ្លូវ មានលូទ្រីប ២កន្លែង លូភ្លោះ៤កន្លែង លូប្រអប់ភ្លោះ៧កន្លែង និងលូទោល១៩កន្លែង ស្ថិតក្នុងឃុំអូររៃ និងឃុំកាំ​ងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលជាអំណោយ​ដ៏ថ្លៃថ្លារបស់​សម្តេចអគ្គម​ហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរ ភូមិ ឃុំពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋចូលរួមជា​ច្រើនរូបផង​ដែរ។
ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា សមិទ្ធផល​ជាប្រវត្តិ​សាស្រ្តដ៏ថ្លៃថ្លាទាំងនេះ បានផ្សារភ្ជាប់ទីប្រជុំជន និងជនបទដាច់ស្រយាលឲ្យខិតជិតគ្នា កាត់បន្ថយ​នូវការចំណាយ និងពេលវេលាធ្វើដំណើរ ងាយស្រួល​ទំនាក់ទំនង​ទៅមកទទួល​សេវាសាធារណៈ​នានា។

ទន្ទឹមនឹងនោះឯកឧ​ត្តម អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើ​សាកសួរសុខទុក្ខពីសំ​ណាក់សម្តេចតេ​ជោ នាយករដ្ឋមន្រ្តី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេច​ទាំងទ្វេរ​តែងតែ​គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាព​លរដ្ឋយើងគ្រប់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
375 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
98809 នាក់
ខែនេះ :
549976 នាក់
3 ខែនេះ :
1127710 នាក់
សរុប :
17809518 នាក់