ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាល ខេត្តស្វាយរៀង ​ជួបសំណេះសំណាល សួរសុខទុក្ខ នឹងរៀប​ចំអាហារសាមគ្គី ជូនដល់ក្មួយៗកុមារកំព្រា នៅមណ្ឌលនានាក្នុងខេត្ត
Fr,27 Dezember 2019 (Time 05:22 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 427នាក់)


ខេត្តស្វាយរៀង៖ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឈុន ណារី តំណាងឯកឧត្ដម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី និង​លោកជំទាវ ឌី សុខី​ទីឃាយុកោ ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារពាក់ព័ន្ធ បានអញ្ជើញ​ចុះជួប​សំណេះ​សំណាល និងសួរសុខទុក្ខ រៀបចំអាហារសាមគ្គីជូនក្មួយៗកុមារកំព្រា ចំនួន១២៦នាក់ ដែល​កំពុងស្នាក់​នៅមណ្ឌលនានាក្នុងខេត្ត។
ពិធីនេះ​ប្រារព្ធឡើង​នាព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្តស្វាយរៀង។

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានពាំនាំនូវការផ្ដាំ​ផ្ញើសួរសុខ​ទុក្ខពី​សំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ឯកឧត្ដម ហ៊ុន ម៉ានិត និង​លោកជំទាវ ឌី សុខីទីឃាយុកោ ដែលសម្ដេច ​ឯកឧត្ដម និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខ ផ្ដល់នូវ​ភាពកក់ក្ដៅ តាមរយៈការជួ​យឧបត្ថម្ភទាំងសម្ភារ ថវិកា គាំទ្រ និងលើកទឹកដ​ល់ក្មួយៗ​កុមារកំព្រាទាំងអស់នៅទូទាំងប្រទេស ក៏ដូចជានៅខេត្តស្វាយរៀង។

ជាមួយនេះឯ​កឧត្ដមអភិបាលខេត្តមានមតិទៅកាន់ក្មួយៗទាំងអស់ថា ការពិតក្មួយៗកំព្រាឳពុកម្តាយ​មែន តែចិត្តក្មួយៗមិនកំព្រាទេ ព្រោះក្មួយៗមានសម្ដេចទាំងពីរ មានឯកឧត្ដម លោកជំទាវ អាជ្ញាធ​រគ្រប់លំដាប់ថ្នាក់ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង តែងតែនៅ​ក្បែរក្មួយៗ​ជានិច្ច ដើម្បីដោះស្រាយ​ការលំបាក និងក្តីកង្វល់នានារបស់ក្មួយៗ ដូចជា​កម្មវិធីនៅ​ថ្ងៃនេះ ជាក់ស្ដែងគឺត្រូវបា​នប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយនឹង​នៅតែបន្តប្រារព្ធជូនក្មួយៗ​នាឆ្នាំក្រោយៗ​ទៀត ។

ទន្ទឹមនេះឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពតាម​ការណែនាំរ​បស់ប្រធានមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងត្រូវមាន សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឲ្យក្លា​យជាពលរដ្ឋគំរូ ជាទំពាំងស្នងឬស្សី និងជាធនធានសម្រាប់រួ​មចំណែកក្នុងការអភិវឌ្ឍ​ប្រទេសជាតិ។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក៏បាននាំយកនូវសម្ភារសិក្សា និងថវិកា ដែលជាអំណោ​យរបស់ឯកឧត្ដម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវ ឌី សុខីទីឃាយុកោ ចែកជូនដល់ក្មួយៗកុមារកំព្រាទាំង១២៦នាក់ ក្នុង ១នាក់ ទទួលបាន​ស​ម្ភារសិក្សា និងឃីត ១កញ្ចប់ កាបូបស្ពាយ១ ព្រមទាំងថវិកា ៥ម៉ឺនរៀល ចំណែក​អ្នកគ្រប់គ្រងមណ្ឌល ម៉ែដោះ និងអ្នកបើកបរ ក្នុងម្នាក់ៗ ទទួលបានឃីត ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3288 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106660 នាក់
ខែនេះ :
555542 នាក់
3 ខែនេះ :
1166083 នាក់
សរុប :
17808479 នាក់