ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាល​ខេត្តស្ទឹងត្រែង រៀបចំ​ពិធីផ្សព្វផ្សាយ​ស្តីពីផលប៉ះ​ពាល់ និងគ្រោះថ្នាក់ នៃកា​រប្រើប្រាស់​គ្រឿង​ញៀន​ក្រោម​ប្រធានបទ«ចូលរួមទាំង​អស់គ្នាដើម្បីជីវិត និងសហគមន៍​យើងគ្មានថ្នាំញៀន»
Do,26 Dezember 2019 (Time 07:48 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 430នាក់)


ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន ​អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃ​ព្រហ​ស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បាន​អញ្ជើញ​ជាអធិបតីក្នុង​ពិធីផ្សព្វផ្សាយស្តីពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និង​ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្រោមប្រធានបទ«ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហ​គមន៍​យើងគ្មានថ្នាំញៀន»​។

ពិធី​នេះប្រព្រឹត្តទៅ នៅបរិវេណសា​លាឃុំអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដោយ​មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំង​ប្រ​ដាប់​អាវុធ មេឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប​៣៧១នាក់។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ពិធីផ្សព្វផ្សាយ​នេះ​ជា​សកម្មភាពការងារ​ដែលមានសារៈសំខាន់ និងចាំបាច់ ដើម្បីរួមគ្នា​អនុវត្តឲ្យខាង​តែបានក្នុង​បេស​កកម្មទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​បន្ត​ពង្រឹងឲ្យកាន់តែរឹង​មាំបន្ថែមទៀតចំពោះការអនុវត្តវិធានការច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ថ្លែងក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ លោក​គ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ត្រូវមានកា​រប្រុងប្រយ័ត្នខ្ពស់ចំពោះការបញ្ចុះ​បញ្ចូល ពីជនអគតិមួយចំនួន​ដែលតែងតែបោកបញ្ឆោតឱ្យប្រព្រឹត្តនូវអំពើខុសច្បាប់ ជាពិសេស​ការប្រើ​ប្រាស់នូវសារធាតុញៀន​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3349 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106721 នាក់
ខែនេះ :
555603 នាក់
3 ខែនេះ :
1166144 នាក់
សរុប :
17808540 នាក់