ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូនខ្លួនជនសង្ស័យប្រុស ស្រីចំនួន០៣នាក់ ទៅសាលាដំបូងខេត្តព្រះ​សីហនុ ពាក់ព័ន្ធករណី​ប្រើហិង្សា​ លើអ្នកកាន់កាប់អចលនវត្ថុ
Do,26 Dezember 2019 (Time 06:42 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 502នាក់)


ខេត្តព្រះ​សីហនុ៖ជនសង្ស័យ ប្រុស ស្រីចំនួន០៣នាក់ ដែលជាប់ពាក់ព័ន្ធ​ករណីប្រើ​ហិង្សាទៅ​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយសុចរិត បំផ្លិច​បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងហិង្សា​ដោយចេតនា ទៅ​លើអាជ្ញាធ​រមានសមត្ថកិច្ច ដែលបានចុះបង្រ្កាប​ ដោយ​យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ មិក សាផាណា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេធាវី មាន​ទីលំនៅបច្ចុប្បន្ន សង្កាត់បឹង​ព្រលឹង ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅចំណុចច្រាំងក្រហម​ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នោះ​ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្តព្រះសីហនុ បានបញ្ជូនទៅសាលាដំ​បូងខេត្តព្រះសីហនុនាព្រឹក​ថ្ងៃទី២៦ ​ខែធ្នូ ឆ្នាំ២០១៩​ ដើម្បីចាតការតាមនិតិវិធី​។

សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យទាំង៣នាក់រួមមាន​៖
ទី១-ឈ្មោះ ង៉ែត គ្រៀល ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅ ភូមិពូ​ធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។
ទី២-ឈ្មោះ សំ ពឹង ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅ ភូមិពូធឿង ឃុំ​បិត​ត្រាំង ស្រុកព្រៃនប់​។
ទី​៣-ឈ្មោះ សាយ អេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ មានទីលំនៅ ភូមិចំ​ណោ​តរាម ឃុំបិតត្រាំង ស្រុកព្រៃនប់។
វត្ថុតាងដកហូតបានរួមមាន៖​ម៉ូតូចំនួន១២គ្រឿង,កាំបិតលៀមចំនួន០៣​, រណាអារឈើចំនួន០១,ម៉ា​ស៊ីនអារឈើចំនួន០១គ្រឿង, ពូថៅ​ចំនួន០២,ញញូរចំនួន០១, ​ទូរស័ព្ទដៃចំនួន០​៤គ្រឿងនិងកាំ​បិតបុ័ង​តោ​០១៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3361 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106733 នាក់
ខែនេះ :
555615 នាក់
3 ខែនេះ :
1166156 នាក់
សរុប :
17808552 នាក់