ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ស្នើឲ្យអភិ​បាលខេត្ត ត្រៀមទីតាំងដី បង្កើតផ្សារព្រំដែន គំរូតាមរចនាបទខ្មែរ ថែម​ទៀត នៅខេត្តស្វាយរៀង និងកំពត
Di,24 Dezember 2019 (Time 03:20 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 455នាក់)


រាជធានីភ្នំពេញ៖សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុ​ជា បានបញ្ជាឲ្យប្រសួងពាណិជ្ជកម្ម រៀបចំបង្កើតផ្សារគំរូ២ថែមទៀតយកតាមរចនាបទខ្មែរ ដែលនឹ​ងគ្រោងបង្កើតឡើងនៅខេត្តស្វាយរៀង និងខេត្តកំពត ដែលត្រូវប្រើប្រាស់ថវិកា ជាតិ។

ទន្ទឹមនេះ​ដែរ សម្តេ​ចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យអភិបាលខេត្តទាំងពីរត្រៀមទីតាំងដី ជួយស​ម្រប​សម្រួលឲ្យស្របជាមួយនឹងទិសដៅ នៃការបើកច្រកចេញចូលព្រំដែនកម្ពុជា-វៀតណាម ដើម្បី​រៀបចំកសាងផ្សារសហគមគំរូនេះ។


សម្តេចស្នើបែបនេះនៅក្នុងឱកាស ដែលសម្តេចអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀត​ណាម “ផ្សារសហគមព្រំដែ​នគំរូកម្ពុជា” នៅក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងឱកាស​នោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា សម្តេចចង់​ឲ្យមានការកសាងផ្សារសហគមគំរូតាមបណ្តាព្រំដែន កម្ពុជា-វៀតណាម អោយបាន​ច្រើនថែមទៀត ដើម្បីសម្រួលដល់ការធ្វើជំនួញ និងពាណិជ្ជកម្មតូចធំ និងផ្តល់ឱ​កាសឲ្យប្រជាព​លរដ្ឋ នៃប្រទេសទាំងពីរមានទីផ្សារ​សមរម្យលក់ដូរទំនិញ ដើម្បីបង្កើនជី​វភាពរស់នៅអោយ​កាន់តែល្អប្រសើរ។  

ភាពជោគជ័យរបស់ផ្សារសហគមគំរូនេះ គឺត្រូវការមានការចូលរួមនិងយកចិ​ត្តទុកដាក់ខ្ពស់ពីសំ​ណាក់​អភិបាលខេត្តផងដែរ គឺមិនត្រូវបណ្តែតបណ្តោយបង្កើតហើយមិនមើលនោះទេ។

សម្តេចតេជោ សង្ឃឹម​ថា នៅពេលកម្ពុជាមានផ្សារសហគមគំរូកាន់តែច្រើន គឺនឹងជួយបង្កើនទំនិញ​នាំចេញ​ទៅប្រទេសវៀត​ណាមកាន់តែច្រើន ដែលនឹងកាន់តែធ្វើអោយជីវភាពរ​ស់នៅរបស់ប្រ​ជាព​លរដ្ឋតាមព្រំដែនកាន់តែធូរធារ ហើយទន្ទឹមនឹងនោះ គឺនឹងជួយជំរុញកំណើនសេដ្ឋកិច្ច​ជាតិអោយ​កាន់​តែរឹងមាំថែមទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13822 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
106190 នាក់
ខែនេះ :
521894 នាក់
3 ខែនេះ :
1130578 នាក់
សរុប :
17735479 នាក់